Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បន្តចាក់ដូសទី ៣ ដល់ក្រុមមនុស្សមួយប្រភេទទៀត

បានផុស

នៅ

បើយោងតាមទូរទស្សន៍ព័ត៌មាន Kan TV របស់អ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានសម្រេចចិត្តបន្ថយអាយុ អ្នកដែលមានសិទ្ធិទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ ឬដូសជំរុញពី ៥០ មក ៤០ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះបាននិយាយថា គណៈកម្មាធិការជំនាញនៃក្រសួងសុខាភិបាលអ៊ីស្រាអែល បានណែនាំឲ្យចាក់វ៉ាក់សាំងដល់មនុស្សដែលមានអាយុលើសពី ៤០ ឆ្នាំ ក៏ដូចជាគ្រូបង្រៀនគ្រប់វ័យទាំងអស់ ដោយសារតែការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសនេះ ។

ការសម្រេចចិត្តនេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការយល់ព្រមពីលោក Nachman Ash អ្នកសម្របសម្រួល​ការប្រយុទ្ធប្រឆាំងជំងឺ​កូវីដ ១៩​ របស់​អ៊ីស្រាអែល​ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមនុស្សជិត ១.២៥ លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី ៣ នៅអ៊ីស្រាអែល ក្នុងនោះប្រហែល ១.៩ លាននាក់គឺជាអ្នកមានអាយុ ៥០ ឆ្នាំ និងលើសពីនេះ ដែលបានចាក់ដូសទី ២ ច្រើនជាង ៥ ខែមុន ។

ទន្ទឹមនោះ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូងនៅអ៊ីស្រាអែល ឈានដល់ជិត ៥.៨៨ លាននាក់ ឬ ៦៣ ភាគរយនៃចំនួនប្រជាជនសរុប ខណៈជាង ៥.៤ លាននាក់បានចាក់ ២ ដូស ហើយជិត ១.២៥ លាននាក់ទទួលបានការចាក់ដូសទី ៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ អ៉ីស្រាអែល​ ចាប់​ចាក់​ដូស​ទី ​៣ ​ដល់មនុស្ស​អាយុ​ ៥០ ឆ្នាំ ក្រោយ​ចាក់អាយុ ៦០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម