ព័ត៌មានអន្ដរជាតិ
ថៃ នឹងយកវ៉ាក់សាំង Pfizer ចាក់ឲ្យស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកមានជំងឺរ៉ាំរ៉ៃ ៧ ប្រភេទក្នុងថ្ងៃតែមួយ
ថៃបានសម្រេចចាក់វ៉ាក់សាំង Pfizer ដល់ស្ត្រីមានផ្ទៃពោះចាប់ពី ១២ សប្ដាហ៍ឡើង និងកុមារអាយុ ១២-១៨ ឆ្នាំ រួមជាមួយក្រុមនុស្សមានជំងឺរ៉ាំរ៉ៃ ៧ ប្រភេទក្នុងថ្ងៃតែមួយព្រមគ្នា។

មន្ទីរពេទ្យ Siriraj និងមន្ទីរពេទ្យ Somdet Phra Pinklao បានប្រកាសចាក់វ៉ាក់សាំង Pfizer ដល់ស្ត្រីមានផ្ទៃពោះអាយុចាប់ពី ១២ សប្ដាហ៍ និងកុមារអាយុ ១២-១៨ ឆ្នាំ ព្រមជាមួយក្រុមមនុស្សមានជំងឺរ៉ាំរ៉ៃ ៧ ប្រភេទរួមមាន៖
១ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃរួមទាំងជំងឺហឺត ដែលមានរោគសញ្ញាមធ្យមឬធ្ងន់ធ្ងរ ។
២ ជំងឺសរសៃឈាមបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។
៣ ខ្សោយតំរងនោមរ៉ាំរ៉ៃ ។
៤ ការធាត់លើសទម្ងន់ ៧០ គីឡូក្រាម ចំពោះកុមារអាយុ ១២-១៣ ឆ្នាំ, លើសទម្ងន់ ៨០ គីឡូក្រាមនៅអាយុ ១៣-១៥ ឆ្នាំ, លើសទម្ងន់ ៩០ គីឡូក្រាមចំពោះកុមារអាយុ ១៥-១៨ ឆ្នាំ។
៥ ជំងឺមហារីកឬភាពស៊ាំទាប។
៦ ជំងឺទឹកនោមផ្អែម។
៧ ជំងឺហ្សែនរួមទាំងកុមារដែលមានភាពចុះខ្សោយនៃប្រព័ន្ធសរសៃប្រសាទធ្ងន់ធ្ងរ កុមារដែលមានការអភិវឌ្ឍយឺតយ៉ាវជាដើម ។

សម្រាប់ការចាក់វ៉ាក់សាំងដល់ក្រុមមនុស្ស ៣ ប្រភេទរួមគ្នាក្នុងថ្ងៃតែមួយ គឺធ្វើឡើងនៅថ្ងៃ ២៦ អាទិត្យក្រោយនេះ។ ចំណែកខាងមន្ទីរពេទ្យក៏បានបញ្ជាក់ដែរថា ដោយសារចំនួនវ៉ាក់សាំងមានកំណត់ ដូច្នេះវាត្រូវបានបម្រុងទុកសម្រាប់ក្រុមដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនិងប្រកាសខាងលើតែប៉ុណ្ណោះ។

ការប្រកាសនេះធ្វើឡើង ស្របពេលប្រទេសថៃមានករណីឆ្លងកើនឡើងសឹងរាល់ថ្ងៃ ព្រមជាមួយចំនួនស្លាប់ នៅទូទាំងប្រទេស។ ដោយថ្ងៃនេះរកឃើញ ១,០០៩,៧១០ ករណី ស្លាប់ ៨,៨២៦ នាក់ និងជាសះស្បើយ ៧៩៥,៨០៥ ករណី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ប្រាប់ប្រជាជនកុំយល់ច្រឡំឱសថចិនប្រើសម្រាប់ព្យាបាលកូវីដ តែអាចលេបជួយបន្ថយរោគសញ្ញា
ចុចអាន៖ថៃ ហាមប្រជាជនកុំបាញ់អាកុលចូលក្នុងអាហារ គឺមិនជួយកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដទេ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ