Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ បានជួយសង្គ្រោះជីវិតមនុស្សជាង ១៤០,០០០ នាក់នៅអាមេរិក

បានផុស

នៅ

កិច្ចខិតខំប្រឹងប្រែងដើម្បីចាក់វ៉ាក់សាំងដល់មនុស្សចាស់ និងក្រុមហានិភ័យដទៃទៀតប្រឆាំងនឹងកូវីដ -១៩ បានជួយសង្គ្រោះជីវិតមនុស្សជិត ១៤០,០០០ នាក់ និងការពារការឆ្លងជាង ៣ លាននាក់ រហូតដល់ពាក់កណ្តាលខែ ឧសភា ។ នេះ​បើ​យោង​តាម​ការ​វិភាគ​រួមគ្នា ដែល​បាន​ចេញ​ផ្សាយ​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​សប្ដាហ៍​​ទី ២ នៃ​ខែ ​ឧសភា ​មនុស្សជាង ១៥៦ លាននាក់នៅ​សហរដ្ឋអាមេរិក​ បាន​ទទួល​វ៉ាក់សាំង​ការពារ​ពីរ​ដង​យ៉ាង​តិច​មួយ​ពី Moderna និង Pfizer ហើយ​ជិត ១២២ លាននាក់​នៃ​ពួកគេ​បាន​ទទួល​ថ្នាំ​បង្ការ​ពេញលេញ ​ដោយ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) បាន​បញ្ជាក់។

ទិន្នន័យ​ថ្មី​ពី RAND Health Care បាន​បង្ហាញថា​ ទោះបី​ជា​តួលេខ​ចុងក្រោយ​នេះ​ បង្កើត​បាន​តែ​ជាង ៣៥ភាគរយ នៃ​ចំនួន​ប្រជាជនរបស់ប្រទេស​ក៏ដោយ វា​គ្រប់គ្រាន់ដើម្បីការពារការស្លាប់ជិត ១៤០,០០០ នាក់ ដែល​បណ្ដាល​មក​ពី​វីរុសកូវីដ – ១៩។ អ្នកស្រាវជ្រាវ RAND បាន​និយាយថា ​រដ្ឋ​ជា​មធ្យម​ជួប​ប្រទះ​ការ​ស្លាប់​តិចជាង ៥ ដង​ ពី​វីរុស ​ក្នុង​ចំណោម​ប្រជាជន​ពេញវ័យ ១០,០០០ នាក់។

បើ​តាម​ការ​បញ្ជាក់ពី CDC គិត​ត្រឹម​ថ្ងៃ​អង្គារ ​មនុស្ស​ជិត ១៦៩ លាន​នាក់​នៅ​សហរដ្ឋអាមេរិក ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ មានន័យថា ​ពួកគេ​បាន​ទទួល​វ៉ាក់សាំង​ការពារ​ពីរ​ដង ​ឬ​វ៉ាក់សាំង J​ohnson & Johnson តែ​មួយ​ដង​បាន​គ្រប់គ្រាន់៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖អាមេរិក ចេញចំណាត់ការរកភស្តុតាងចាក់វ៉ាក់សាំង អ្នកល្មើសច្បាប់នឹងរងពិន័យធ្ងន់ធ្ងរ

ចុចអាន៖លួចកាតចាក់វ៉ាក់សាំងពី CDC ទៅលក់ ឱសថការីអាមេរិក ប្រឈមជាប់ពន្ធនាគារ ១២០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម