Connect with us

ព័ត៌មានអន្ដរជាតិ

៥រឿងតាមដាន លោក ចូ បៃដិន ជុំវិញស្ថានភាពអាហ្វហ្គានីស្ថានសប្តាហ៍នេះ

បានផុស

នៅ

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានទទួលស្គាល់ពីការជម្លៀសមនុស្សដ៏ច្រើនចេញពីអាហ្វហ្គានីស្ថានមិនមែនមានន័យថា គ្មានហានិភ័យនោះទេ។

ការជម្លៀសប្រឈមហានិភ័យ

ថ្លែងនៅសេតវិមាន លោក បៃដិន លើកឡើងថា អាមេរិកបានជម្លៀសមនុស្ស១៣០០០នាក់ហើយរហូតដល់ពេលនេះនៅក្នុងយន្តហោះដ៏ធំ និងលំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែការលើកឡើងរបស់លោកប្រធានាធិបតីថា ការជម្លៀសរបស់អាមេរិកមិនត្រូវបានជំទាស់ដោយតាលីបង់គឺផ្ទុយពីរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោក។

លោក បៃដិន បានលើកឡើងថា ៖«ពលរដ្ឋអាមេរិកណាចង់មកផ្ទះ យើងនឹងនាំគាត់មកផ្ទះ។ មិនបានធ្វើឲ្យមានកំហុសទេ។ បេសកកម្មជម្លៀសនេះគឺគ្រោះថ្នាក់។ វាពាក់ព័ន្ធនឹងហានិភ័យដល់កម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងប្រតិបត្តិនៅក្នុងការលៈទេសៈដ៏លំបាក»។

លោកបន្ថែមថា ៖«ខ្ញុំមិនអាចសន្យាពីអ្វីដែលជាលទ្ធផលចុងក្រោយយ៉ាងណា ឬថា វានឹងមិនមានហានិភ័យនៃការបាត់បង់ឡើយ។ ប៉ុន្តែក្នុងនាមជាមេបញ្ជាការ ខ្ញុំអាចធានាអ្នកថា ខ្ញុំកៀរគរធនធានចាំបាច់គ្រប់បែបយ៉ាង»។

ទោះបីជាយ៉ាងណា របាយការណ៍ជាច្រើនពីរដ្ឋធានីកាប៊ុលបានលើកឡើងថា ពលរដ្ឋអាមេរិកកំពុងពិបាកទៅកាន់ព្រលានយន្តហោះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សមាជិកសភាកាលពីថ្ងៃសុក្រថា ពលរដ្ឋអាមេរិកដែលកំពុងព្យាយាមចាកចេញពីអាហ្វហ្គានីស្ថានត្រូវបានសកម្មប្រយុទ្ធតាលីបង់វាយដុំ។ នេះបើតាមការផ្សាយរបស់ Politico។

ស្ថានភាពជម្លៀស

លោកប្រធានាធិបតីមានប្រសាសន៍ថា ឈុតឆាកប៉ុន្មានថ្ងៃចុងក្រោយចេញពីរដ្ឋ​ធានីកាប៊ុលគឺបែកទ្រូងហើយ។ រូបភាពនៃរដ្ឋធានីអាហ្វហ្គានីស្ថានបង្ហាញពីហ្វូងមនុស្សកំពុងរត់ដើម្បីព្យាយាមភៀសខ្លួន ខណៈតាលីបង់បង់បានកាន់កាប់ប្រទេស។

មនុស្ស​នៅ​លើ​យន្ត​ហោះ​អាមេរិក

លោក បៃដិន បានលើកឡើងកាលពីដើមសប្តាហ៍នេះថា លោកបានកំពុងពិចារណារក្សាកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថានបន្តទៀតដើម្បីធានាដល់ការជម្លៀសពលរដ្ឋអាមេរិកទាំងអស់។

លោកបញ្ជាក់ថា កងទ័ពអាមេរិកជិត៦០០០នាក់នៅសមរភូមិអាហ្វហ្គានីស្ថានបានជួយដល់ការប្រឹងប្រែងជម្លៀស និងគ្រប់គ្រងស្ថានការណ៍នៅព្រលានយន្តហោះកាប៊ុល។

ប៉ុន្តែអ្នកដែលចង់ចាកចេញពីអាហ្វហ្គានីស្ថានប្រឈមនឹងហ្វូងមនុស្សកក់កុញ និងប៉ុស្តិ៍ត្រូតពិនិត្យរបស់តាលីបង់តាមផ្លូវទៅព្រលានយន្តហោះ។

ច្រានចោលបរាជ័យ និងខូចកេរ្តិ៍ឈ្មោះអាមេរិក

រដ្ឋបាលប្រធានាធិបតី ចូ បៃសិន នៅសប្តាហ៍នេះធ្វើឲ្យកើតមានចម្ងល់ជាច្រើនផ្ទួនៗថាតើសេវាកម្មចារកម្មសម្ងាត់អាមេរិកទំនងជាយល់ច្រឡំធ្ងន់ធ្ងរចំពោះស្ថានភាពនៅអាហ្វហ្គានីស្ថាន។

កាលពីថ្ងៃសុក្រ លោក បៃដិន បានច្រានចោលម្តងទៀតនូវសញ្ញាណណាមួយនៃបរាជ័យចារកម្មសម្ងាត់ ដោយមានប្រសាសន៍ថា មានមតិឯកច្ឆន្ទក្នុងចំណោមមន្ត្រីដែលតាលីបង់ឡើងកាន់អំណាចលឿនគឺទំនងជាមិនខ្ពស់ទេ។

កម្លាំង​ទ័ប​អាមេរិក

លោកប្រធានាធិបតីក៏បានច្រានចោលចំពោះការលើកឡើងថា ស្ថានភាពនៅអាហ្វហ្គានីស្ថានបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអាមេរិកនៅលើឆាកអន្តរជាតិ។ លោកបានទទួចថា «មិនមានបញ្ហាចម្ងល់លើការជឿជាក់របស់យើងពីសម្ព័ន្ធមិត្តទូទាំងពិភពលោកឡើយ»។

អធិប្បាយសង្គ្រាមនៅអាហ្វហ្គានីស្ថានជា«ការប្រឹងប្រែងរួម»ជាមួយប្រទេសជាសម្ព័ន្ធមិត្ត លោក បៃដិន លើកឡើងថា លោកនឹងកោះប្រជុំមួយជាមួយសម្ព័ន្ធប្រទេស G7 ដើម្បីពិភាក្សាជំហានបន្ទាប់។

ព្យាយាមយកឈ្នះសាធារណៈ

លោក ចូ បៃដិន បានកត់សំគាល់ពីការអាណិតអាសូរកំឡុងពេលលោកថ្លែងសុន្ទរកថា និងមានប្រសាសន៍ថា លោកគិតថា គ្មាននរណាម្នាក់គ្មានអារម្មណ៍ឈឺចាប់ទេនៅពេលឃើញរូបភាពទាំងនោះ។

វាខុសប្លែកពីការកត់សំគាល់ដែលបានលើកឡើងកាលពីដើមសប្តាហ៍នេះនៅពេលលោកបានបញ្ចេញសំឡេងការពារអំពីការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពចេញ។ អ្នកបោះឆ្នោតទាំងសមាជិកគណបក្សប្រជាធិបតេយ្យ និងសាធារណៈឆ្ងល់អំពីយុទ្ធសាស្ត្ររបស់លោក និងអន់ចិត្តចំពោះវិធីដែលលោកស្តីបន្ទោសអ្នកដទៃ មិនថាលោក ដូណាល់ ត្រាំ ឬកងទ័ពអាហ្វហ្គានីស្ថានចំពោះមហន្តរាយនោះទេ។

លោក ចូ បៃដិន

យោងតាម FiveThirtyEight ដែលតាមដានការស្ទង់មតិបង្ហាញពីអ្នកបោះឆ្នោតជាច្រើនមិនទុកចិត្តលើភាពដឹកនាំរបស់លោកថា កម្រិតវាយតម្លៃលើការអនុម័តរបស់លោកឥឡូវនេះទាបបំផុតគឺត្រឹមតែ៤៩%ប៉ុណ្ណោះ ចាប់តាំងពីលោកកាន់តំណែងមក។

លោកប្រធានាធិបតីបានកំពុងព្យាយាមយកឈ្នះពួកគេត្រឡប់មកវិញ ប៉ុន្តែមនុស្សជាច្រើនយល់ឃើញថា ការប្រឹងប្រែងរបស់លោកយឹតពេលបន្តិចហើយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BB
C

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម