ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មានសោះលើលោក! ឥណ្ឌា អនុម័ត វ៉ាក់សាំងកូវីដប្រើ DNA
និយតករឱសថរបស់ប្រទេសឥណ្ឌាបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ZyCoV-D ដែលប្រើ DNA ក្នុងការផលិតដំបូងគេរបស់ពិភពលោកប្រឆាំងនឹងវីរុសកូរ៉ូណា ចំពោះមនុស្សពេញវ័យនិងកុមារដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។

វ៉ាក់សាំង ZyCoV-D ជាវ៉ាក់សាំងទី ៦ ដែលបានអនុញ្ញាតឱ្យប្រើនៅក្នុងប្រទេសឥណ្ឌា ដែលការអនុម័តនេះ មានគោលបំណងផ្ដល់ការចាក់ថ្នាំបង្ការដល់មនុស្សពេញវ័យនៅខែធ្នូខាងមុខ ក៏ដូចចាប់ផ្ដើមចាក់ជូនមនុស្សវ័យក្មេងក្រោម ១៨ ឆ្នាំជាលើដំបូង ខណៈយុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេស ទើបតែសម្រេចបាន ៩.១៨%ប៉ុណ្ណោះ។
វ៉ាក់សាំង ZyCoV-D ជាបច្ចេកវិទ្យាដែលប្រើ DNA ឬ RNA របស់វីរុសដើម្បីបង្កើតប្រូតេអ៊ីនជាក់លាក់ឱ្យប្រព័ន្ធភាពស៊ាំទទួលស្គាល់វីរុស និងអាចឆ្លើយតបទៅនឹងវីរុសវិញ។

ក្រុមហ៊ុនផលិតឱសថ Zydus Biotech បានប្រកាសថា ខ្លួនគ្រោងផលិតវ៉ាក់សាំង ZyCoV-D ពី ១០០-១២០ លានដូសក្នុងមួយឆ្នាំ ហើយវាមិនដូចវ៉ាក់សាំងការពារកូវីដ-១៩ ភាគច្រើននោះទេ ដោយតម្រូវឱ្យចាក់ ៣ដូស។
ក្រុមហ៊ុននេះថ្លែងថា វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីៗ ជាពិសេសវីរុសបំប្លែងខ្លួន Delta។ ផ្អែកតាមទិន្នន័យដែលបញ្ចេញដោយក្រុមហ៊ុនកាលពីដើមខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា វ៉ាក់សាំង ZyCoV-D មានប្រសិទ្ធភាព ៦៦.៦% នៅក្នុងការសាកល្បងដំណាក់កាលចុងក្រោយលើអ្នកស្ម័គ្រចិត្តជាង ២៨,០០០ នាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ អង់គ្លេស អនុម័តឲ្យប្រើប្រាស់ថ្នាំមួយប្រភេទព្យាបាលកូវីដជាលើកដំបូង
ចុចអាន៖ ចាក់ឆ្លាស់គ្នារវាង AstraZeneca និងវ៉ាក់សាំងចាក់តែមួយដូស Sputnik Light បង្កើនកម្រិតអង់ទីគ័រខ្ពស់

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?