ព័ត៌មានអន្ដរជាតិ
បុរសអូស្ត្រាលីត្រូវជាប់គុក ៨ ខែ ពីបទរៀបចំបាតុកម្មប្រឆាំងការបិទខ្ទប់
បុរសជនជាតិអូស្រ្តាលីអាយុ ២៩ ឆ្នាំម្នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៨ខែ ពីបទជួយរៀបចំការតវ៉ាប្រឆាំងការបិទខ្ទប់ទីក្រុងស៊ីដនី។

ប៉ូលិសរដ្ឋ New South Wales (NSW) បានប្រកាសការកាត់ទោសនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយអះអាងថា បុរសម្នាក់នេះត្រូវជាប់ពន្ធនាគារ។
ការចោទប្រកាន់ច្រើនករណីទៀត ពីបទរំលោភបំពានលើបទបញ្ជាសុខភាពសាធារណៈ ក៏ដូចជាចំណែករបស់គាត់ក្នុងការរៀបចំ ការតវ៉ាដោយគ្មានការអនុញ្ញាតផងដែរនោះ នឹងត្រូវកំណត់នៅចុងសប្តាហ៍នេះ។

អ្នកយកព័ត៌មានកាសែត Sydney Morning Herald បានកត់សម្គាល់នៅលើ Twitter ថា ប៉ូលិស NSW បានផ្សព្វផ្សាយជាសាធារណៈអំពីការដាក់ពន្ធនាគារបុរសម្នាក់នេះ។ គោលបំណងគឺដើម្បីបំភ័យក្រុមបាតុករផ្សេងទៀត មុនការតវ៉ាចុងសប្តាហ៍ផ្ទុះឡើងក្នុងទីក្រុងស៊ីដនី។
ទោះបីជាយ៉ាងណាក៏ដោយ បុរសម្នាក់នេះ នឹងមានសិទ្ធិទទួលបានការដោះលែង បន្ទាប់ពីជាប់ពន្ធនាគារបានបីខែ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពលរដ្ឋ អូស្រ្តាលី ១០ លាននាក់រស់នៅក្រោមការបិទខ្ទប់ ខណៈវីរុសបំប្លែងខ្លួនឥណ្ឌាកំពុងអុកឡុកខ្លាំង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ