ព័ត៌មានអន្ដរជាតិ
ហេតុផលទាំងនេះធ្វើឲ្យពិបាកជឿលើសំដីចេញពីមាត់តាលីបង់
ចាប់តាំងពីតាលីបង់កាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថានមក ទីក្រុងនៅតាមបណ្តាខេត្តនានាត្រូវបានបង្កើនកម្រិតរឹតបន្តឹង។ វាពិតជាពិបាកដើម្បីទទួលទិដ្ឋភាពនៃជីវិតជនជាតិអាហ្វហ្គានីស្ថាននៅខាងក្រៅរដ្ឋធានីកាប៊ុល ជាពិសេស្ត្រីភេទ។
ស្ត្រី៣នាក់រៀបរាប់ជីវិតអំណាចតាលីបង់ប៉ុន្មានថ្ងៃកន្លងទៅនេះ
កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន CNN សាកសួរស្ត្រី៣នាក់ដែលមានអាយុជាង២០ឆ្នាំ និងទទួលបានការសិក្សាជ្រៅជ្រះអំពីជីវិតរស់ត្រូវបានផ្លាស់ប្តូរ និងមានអារម្មណ៍យ៉ាងណានាពេលខាងមុខក្រោមការគ្រប់គ្រងរបស់តាលីបង់។ CNN មិនបញ្ចេញឈ្មោះរបស់ពួកគាត់ដើម្បីសុវត្ថិភាព។
ភៀសខ្លួនទៅរដ្ឋធានីកាប៊ុល៖ ស្រីម្នាក់កំពុងជ្រកកោននៅកាប៊ុលជាមួយគ្រួសារចាប់តាំងពីគ្រាប់រ៉ុហ្កេតបានបំផ្លាញផ្ទះរបស់នាងនៅទីក្រុង Kunduz បានរៀបរាប់ថា ៖«ខ្ញុំបានទាក់ទងជាមួយមិត្តចាស់ជាច្រើនដែលជាប់គាំងនៅ Kunduz។ ស្ត្រីមិនអាចចេញពីផ្ទះបានទេ។ អ្នកទាំងនោះមានការងារធ្វើ តែមិនអាចចេញក្រៅ។ អ្នកគ្រប់គ្នាខ្លាចពួកតាលីបង់នឹងបញ្ឈប់ឲ្យពួកគេចេញក្រៅ ឬដាក់ឲ្យជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់»។

«អ្នកដែលធ្វើការដើម្បីខ្លួនឯងមិនឃើញមានអ្វីប្រែប្រួលខ្លាំងទេ។ ពួកគេបន្តធ្វើការនៅផ្ទះ ធ្វើការឲ្យខ្លួនឯង។ បុគ្គលិករដ្ឋាភិបាលក៏នៅផ្ទះ និងមិនអាចចេញទៅធ្វើការបាន ទោះតាលីបង់ប្រកាសថា ពួកគេអនុញ្ញាតឲ្យទៅណាមកណាដោយសេរី»។
នាងបន្ថែមថា ៖«រឿងគឺថា គ្មាននរណាម្នាក់ជឿលើអ្វីមួយដែលចេញពីមាត់តាលីបង់ទេ»។
ជាប់គាំងនៅទីក្រុង Kunduz៖ នៅក្នុងខេត្តភាគច្រើនបំផុតឆ្ងាយពីរដ្ឋធានីកាប៊ុល ជីវិតពិតជាលំបាកណាស់។ ស្ត្រីភេទត្រូវទុកចោលដោយសារកង្វះឱកាស និងធនធានដែលមានសម្រាប់ពួកគេ ហើយតាលីបង់ដាក់គំនាបបន្ថែមលើបញ្ហាប្រឈមកំពុងកើនឡើងដូចភ្នំ។
នៅទីក្រុង Kunduz ដែលមានប្រជាជន ៣៥០០០០នាក់ ស្ត្រីម្នាក់បានប្រាប់ CNN ថា នាងពិបាករកអ្វីដែលជាតម្រូវការជីវិតប្រចាំថ្ងៃណាស់។ ឪពុកនាងធ្លាប់ធ្វើការឲ្យអង្គការសហប្រជាជន។ ឥឡូវនេះ ការងារគេផ្តាច់ហើយ។

នាងនិយាយថា ៖«យើងបារម្ភខ្លាំងបំផុតគឺអាហារ និងទឹក ហើយអាចទៅកន្លែងណាបានដែលចាំបាច់បំផុត។ វាស្ងប់ស្ងាត់ឥឡូវនេះ តែមនុស្សបារម្ភខ្លាំង។ មនុស្សនៅទីនេះគ្មានសន្តិភាពផ្លូវចិត្តទេ។ តាលីបង់និយាយថា ក្មេងស្រីអាចទៅរៀនបាន តែតើពេលណាទើបពួកគេឲ្យទៅ»។
«ខ្ញុំចង់ចាកចេញពី Kunduz និងចេញពីប្រទេសដើម្បីសុវត្ថិភាព។ ខ្ញុំជាអ្នកកាសែតម្នាក់ ហើយក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំគឺមានអង្គការដែលមានឆន្ទៈជួយអ្នកកាសែតឲ្យភៀសខ្លួន។ ខ្ញុំបានផ្ញើអ៉ីមែលទៅគេគ្រប់គ្នា តែគ្មាននរណាឆ្លើយតបទេ»។
ជាប់គាំងនៅទីក្រុង Herat៖ ជាទីក្រុងធំលំដាប់ទី៣របស់ប្រទេសអាហ្វហ្គានីស្ថានដែលមានប្រជាជនជាង ៥០០ ០០០នាក់។ ស្ថិតនៅផ្លូវទៅប្រទេសអ៉ីរ៉ង់ វាជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ និងវប្បធម៌។
ស្ត្រីទី៣បានប្រាប់ថា ៖«អ្នកគ្រប់គ្នាស្ថិតក្នុងភាពតក់ស្លុតយ៉ាងខ្លាំង។ ការធ្លាក់អាហ្វហ្គានីស្ថានទៅតាលីបង់បង្កើតជាចម្ងល់យ៉ាងខ្លាំងដល់ប្រជាជន។ តាលីបង់កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាជនទាំងអស់ថា ពួកគេនឹងនាំមកនូវសន្តិភាព និងស្ថេរភាព។ វត្តមានតាលីបង់ក្នុងទីក្រុងនានាដូចជា Herat និង Mazar-i-Sharif កំពុងប្រៀបធៀបយ៉ាងខ្លាំងជាមួយកាប៊ុល»។

នាងបានបន្តថា ៖«អ្នកគាំទ្រកំពុងរង់ចាំមើលថាតើច្បាប់ និងការគ្រប់គ្រងបែបណាដែលតាលីបង់ធ្វើដាក់ប្រជាជន។ សម្រាប់បុរសមិនមានកង្វល់ខ្លាំងទេ តែស្ត្រីកំពុងព្រួយបារម្ភ ហើយសួរសំនួរថា តើយើងនឹងត្រឡប់ទៅទសវត្សរ៍៩០វិញ បន្ទាប់ពីការប្រឹងប្រែង និងរីកចម្រើន២០ឆ្នាំចុងក្រោយមែនទេ?
តាលីបង់តាមប្រមាញ់អ្នកធ្វើការឲ្យ NATO ដល់ផ្ទះ
របាយការណ៍អង្គការសហប្រជាជាតិមួយបានព្រមានថា ក្រុមតាលីបង់បានចេញស្រាវជ្រាវរកមនុស្សដែលធ្វើការឲ្យកម្លាំងចម្រុះអន្តរជាតិ (NATO) ឬអ្នកដែលធ្វើការឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានមុន។
ក្រុមឥស្លាមនិយមរឹងរូសបានព្យាយាមធានាដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ចាប់តាំងពីពួកគេកាន់កាប់អំណាចដោយបានសន្យាថា នឹងមិនមានការសងសឹកឡើយ។ ប៉ុន្តែមានការភ័យខ្លាចយ៉ាងខ្លាំងដែលតាលីបង់អាចកែប្រែដោយសារតែពួកគេធ្លាប់ឃោឃៅកាលពីទសវត្សរ៍ឆ្នាំ១៩៩០។
ការព្រមានដែលក្រុមនេះកំពុងមានគោលដៅលើ«អ្នកសហការ»ដែលកើតមានពីឯកសារសម្ងាត់មួយរបស់មជ្ឈមណ្ឌលន័រវែសសម្រាប់ការវិភាគសកល RHIPTO ដែលផ្តល់ការស៊ើបការណ៍សម្ងាត់ដល់អង្គការសហប្រជាជាតិ។

លោក Christian Nellemann ប្រធានក្រុមអ្នកស្រាវជ្រាវរបាយការណ៍នេះបាននិយាយថា ៖«បុគ្គលមួយចំនួនធំឥឡូវនេះបានក្លាយជាគោលដៅរបស់ពួកតាលីបង់ និងការគំរាមកំហែងគឺច្បាស់ណាស់»។
«របាយការណ៍សរសេរថា ប្រសិនបើពួកគេមិនប្រគល់ខ្លួន តាលីបង់នឹងចាប់ខ្លួន ហើយចោទប្រកាន់ សួរចម្លើយ និងដាក់ទណ្ឌកម្មលើសមាជិកគ្រួសារក្នុងនាមបុគ្គលទាំងនោះ»។
លោក Christian បានព្រមានថា នរណាម្នាក់ដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់តាលីបង់គឺប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយអាចមានការប្រហារជីវិតច្រើន។
តាលីបង់កំពុងតាមសម្លាប់រង្គាលជនជាតិភាគតិច Hazara
ថ្មីៗនេះក្រុមតាលីបង់បានតាមធ្វើទារុណកម្ម និងសម្លាប់រង្គាលសមាជិកជនជាតិភាគតិច
Hazara នៅប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការឲ្យដឹងពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International)។
ចាប់តាំងពីកាន់កាប់រដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យ ក្រុមតាលីបង់បានព្យាយាមបង្ហាញរូបភាពរឹតត្បិតជាងមុន។ អង្គការ Amnesty បាននិយាយថា ឧបទ្ទវហេតុគឺជាសញ្ញាដ៏រន្ធត់នៃការគ្រប់គ្រងរបស់តាលីបង់។
សហគមន៍ Hazara ជាក្រុមជនជាតិភាគតិចធំលំដាប់ទី៣នៅអាហ្វហ្គានីស្ថាន។ ពួកគេគោរពសាសនាឥស្លាម Shia Islam និងជាយូរមកហើយដែលប្រឈមនឹងការរើសអើង និងការធ្វើទុក្ខបុកម្នេញនៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលគោរពសាសនាឥស្លាម Sunni ភាគច្រើន។

តាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អង្គការលើកលែងទោសអន្តរជាតិ Amnesty បាននិយាយថា បុរសជនជាតិ Hazara ៩នាក់ត្រូវបានសម្លាប់ចន្លោះថ្ងៃទី៤ និងទី៦ ខែកក្កដា នៅស្រុក Malistan ភាគខាងកើតខេត្ត Ghazni។
ក្រុមសិទ្ធិមនុស្សអន្តរជាតិនេះបានសម្ភាសសាក្សី និងពិនិត្យមើលភស្តុតាងរូបភាព បន្ទាប់ពីការសម្លាប់។ អ្នកភូមិបាននិយាយថា ពួកគេបានរត់គេចទៅភ្នំនៅពេលមានការប្រយុទ្ធកាន់តែខ្លាំងរវាងកម្លាំងរដ្ឋាភិបាល និងសកម្មប្រយុទ្ធតាលីបង់។
បុរស៦នាក់ត្រូវបានរាយការណ៍ពីការបាញ់សម្លាប់ និង៣នាក់ទៀតធ្វើទារុណកម្មរហូតដល់ស្លាប់។ យោងតាមសាក្សីថា បុរសម្នាក់ត្រូវបានរុំក្រណាត់ជិតខ្លួន ហើយកាត់សាច់ដុំដៃចេញ។ ជនរងគ្រោះម្នាក់ទៀតត្រូវបានបាញ់សម្លាប់ជាចំណែកៗ។ សាក្សីឃើញផ្ទាល់ភ្នែកនិយាយថា ពួកគេបានសួរសកម្មប្រយុទ្ធថា ហេតុអ្វីបានជាពួកគេធ្វើបាបមនុស្សយ៉ាងដូច្នេះ។
អគ្គលេខាធិការអង្គការ Amnesty លោក Agnès Callamard បាននិយាយថា ៖«ភាពឃោឃៅបពេញដោយឈាមនៃការសម្លាប់មនុស្សទាំងនោះគឺជាការរម្លឹកអតីតកាលរបស់តាលីបង់ និងជាសញ្ញាដ៏រន្ធត់ពីអ្វីដែលប្រហែលជាតាលីបង់នាំមក»។
«ការស្លាប់ដែលជាគោលដៅទាំងនោះគឺជាភស្តុតាងដែលក្រុមជនជាតិភាគតិច និងសាសនាបន្តមានហានិភ័យដ៏អាក្រក់ស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់នៅអាហ្វហ្គានីស្ថាន»។ លោក Agnès បញ្ជាក់។
អង្គការ Amnesty បានអំពាវនាវឲ្យអង្គការសហប្រជាជាតិស៊ើបអង្កេត និងការពារអ្នកដែលប្រឈមគ្រោះថ្នាក់ទាំងនោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC & CNN

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ