ព័ត៌មានអន្ដរជាតិ
ត្រាំ ៖ លោក បៃដិន ធ្វើដូចមិនមានរឿងអី ស្របពេលអាហ្វហ្គានីស្ថានកំពុងធ្លាក់នរក
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកគាំទ្ររបស់លោកនៅទីក្រុង Cullman រដ្ឋ Alabama ថាការវិវត្តថ្មីៗនៅអាហ្វហ្គានីស្ថានគឺជាបរាជ័យដ៏ធំមួយ នៃគោលនយោបាយការបរទេសរបស់រដ្ឋបាលអាមេរិកបច្ចុប្បន្ន និងការបរាជ័យផ្នែកយោធាដ៏ធំមួយ ដែលបង្ហាញពីអសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ។

លោក ត្រាំ បាននិយាយនៅឯការជួបជុំ Save America កាលពីថ្ងៃសៅរ៍នៅទីក្រុង Cullman ថា ឥឡូវនេះពិភពលោកកំពុងសម្លឹងមើលទីក្រុងវ៉ាស៊ីនតោនដោយគិតថា “តើនរកបានកើតឡើងយ៉ាងដូចម្តេចចំពោះសហរដ្ឋអាមេរិក?”
អតីតប្រធានាធិបតីរូបនេះបាននិយាយថា ស្ថានការណ៍នៅអាហ្វហ្គានីស្ថាននឹងធ្លាក់ចុះ ហើយវាជា “ភាពអាម៉ាស់ដ៏ធំបំផុតមួយ” និង “ភាពអាម៉ាស់មុខនៃគោលនយោបាយការបរទេសដ៏ធំបំផុត” នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ។

លោក ត្រាំ បានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថាបានចុះចាញ់មូលដ្ឋានទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន ដោយសង្កត់ធ្ងន់ថា កងទ័ពអាមេរិកកំពុងទុកឧបករណ៍យោធាដែលមានតម្លៃ ៨៣ ពាន់លានដុល្លារនៅពីក្រោយ ។
លោក ត្រាំ បាននិយាយថា វាជាការបរាជ័យផ្នែកយោធាដ៏ធំមួយ ដោយហៅការដកកងទ័ពរបស់អាមេរិកថាជា “ការចុះចាញ់ទាំងស្រុង” និង “អសមត្ថភាពសរុបរបស់មេដឹកនាំប្រទេស” ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់លោក រឿងនេះនឹងមិនដែលកើតឡើងឡើយ ។

លោក ត្រាំ បញ្ជាក់បន្ថែមថា “លោក បៃដិន កំពុងដើរលេង ស្របពេលដែលអាហ្វហ្គានីស្ថានកំពុងធ្លាក់នរក” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានចូលរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ។ លោកប្រធានាធិបតី Ashraf Ghani បានលាលែងពីតំណែង ហើយភៀសខ្លួនចេញពីប្រទេសដើម្បីបញ្ចៀសការបង្ហូរឈាម ប្រសិនបើក្រុមបះបោរត្រូវប្រយុទ្ធដើម្បីទីក្រុងនេះ ខណៈប្រទេសភាគច្រើនបានកាត់បន្ថយ ឬជម្លៀសបេសកកម្មការទូតរបស់ខ្លួននៅទីក្រុងកាប៊ុល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ៥ រឿងតាមដាន លោក ចូ បៃដិន ជុំវិញស្ថានភាពអាហ្វហ្គានីស្ថានសប្តាហ៍នេះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត