Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​អាហ្វហ្គានីស្ថាន​ម្នាក់​សម្រាល​កូន​លើ​យន្តហោះជម្លៀស​អាមេរិក

បានផុស

នៅ

ស្ត្រី​​ជន​ជាតិ​អាហ្វហ្គានីស្ថានបាន​សម្រាល​កូន​នៅ​លើ​យន្តហោះ​ជម្លៀស​អាមេរិក បន្ទាប់​ពី​ឡើងយន្តហោះ​របស់​អាមេរិក​ដើម្បី​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ដែល​គ្រប់​គ្រង​ដោយ​តាលីបង់។

យន្តហោះ​ទ័ព​អាកាស​អាមេរិក US Air Force C-17 បាន​កំពុង​ហោះ​ហើរ​​ចេញ​ពី​មជ្ឈឹមបូព៌ា​ឆ្ពោះ​ទៅ​កាន់មូលដ្ឋាន​ទ័ព​អាកាស Ramstein Air Base នៅ​​ប្រទេស​អាល្លឺម៉ង់។

សាច់​ញាតិ​​ម្នាក់​ដែល​រួម​ដំណើរ​ជា​មួយ​បាននិយាយ​ថា នៅ​ពេល​​​កំពុង​​ហោះ​ហើរ ស្រាប់​តែ​ស្ត្រី​មាន​​ផ្ទៃ​ពោះ​ចាប់​ផ្តើម​ឈឺ​ពោះ។ ពេល​នោះ ​អ្នក​បើក​យន្តហោះ​បាន​ចុះបន្ទាប់​ដើម្បី​​បង្កើន​សម្ពាធ​ខ្យល់​នៅ​លើ​យន្ត​ហោះ​​​ជួយ​ធ្វើ​ឲ្យ​ស្ថេរភាព និង​រក្សា​ជីវិត​របស់​ម្តាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​នោះ​ស្ត្រី​ដែល​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឈ្មោះ​បាន​សម្រាល​នៅ​កន្លែង​ដាក់​ឥវ៉ាន់​របស់​យន្តហោះ បន្ទាប់​ពី​​ចុះ​ចត ហើយ​​បុគ្គលិក​សុខាភិបាល​បាន​ឡើង​ជិះ​យន្តហោះ។ បន្ទាប់​មក ទាំង​ម្តាយ និង​កូនដែល​គេ​និយាយ​ថា មាន​សុខភាព​ល្អ​ធម្មតា​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​​មួយ​នៅ​ជិត​​នោះ​។

ពលរដ្ឋ​អាហ្វហ្គានីស្ថាន​​រាប់​ពាន់​នាក់​នៅ​ខាង​ក្រៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​រដ្ឋធានី​កាប៊ុល ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​តាលីបង់​បាន​គ្រប់​គ្រង​ប្រទេស​ដោយ​រង់​ចាំ​​ឱកាស​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

សេតវិមាន​បាន​និយាយ​​កាល​ពី​ថ្ងៃ​សៅរ៍​ថា កម្លាំង​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ​កំពុង​គ្រប់​គ្រង​ព្រលានយន្តហោះ។ មនុស្ស​ប្រហែល​ជា​​១៧០០០​នាក់​បាន​ឡើងយន្តហោះ និង​ភៀស​ខ្លួន​ចេញ​ពីរដ្ឋធានី​កាប៊ុល​ដោយយន្តហោះ​អាមេរិក។

លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​កំណត់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា​សម្រាប់​ការ​ដក​កង​ទ័ព​អាមេរិក​ទាំង​អស់​ចេញ​ពី​អាហ្វហ្គានីស្ថាន។ ទោះ​ជា​យ៉ាង​ណា ប្រទេស​ជា​ច្រើន​ទៀត​កំពុង​ស្វែង​រក​ការ​ពន្យា​ពេលវេលា​កំណត់​ដើម្បី​ជួយ​​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន និង​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ដែល​ធ្វើ​ការ​ឲ្យ​ទី​ភ្នាក់​ងារ​លោក​ខាង​លិច៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម