Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ចាប់បានក្រុមផលិតថ្នាំ ព្យាបាលកូវីដ ក្លែងក្លាយ

បានផុស

នៅ

ប៉ូលិសទីក្រុងហូជីមិញ បានចាប់ខ្លួនបុរសម្នាក់និងសួរចម្លើយមនុស្សជាច្រើននាក់ទៀត បន្ទាប់ពីបង្ក្រាបក្រុមមួយ ដែលផលិតថ្នាំក្លែងក្លាយ រួមទាំងថ្នាំដែលប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ។

មន្រ្តីប៉ូលិស បានឃាត់ខ្លួនលោក Nguyen Duc Thuan អាយុ ៤៦ ឆ្នាំជាមេក្រុម មកពីខេត្ត Ba Ria-Vung Tau ហើយបានសាកសួរមនុស្សចំនួន ៨ នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ។

កាលពីថ្ងៃសុក្រ ប៉ូលិសបានបញ្ឈប់លោក Thuan ដើម្បីធ្វើការត្រួតពិនិត្យ ខណៈពេលដែលគាត់កំពុងជិះម៉ូតូដឹកកេសមួយ តាមដងផ្លូវក្នុងស្រុក Phu Nhuan ដោយមន្ត្រីមើលឃើញថា គួរឲ្យសង្ស័យ។

ពេលឆែកឆេរកេសនោះ ប៉ូលិសបានរកឃើញថ្នាំ Terpin-Codein ចំនួន ១៥០ ប្រអប់ ដែលជាប្រភេទថ្នាំប្រើសម្រាប់បន្ថយរោគសញ្ញារបស់អ្នកជំងឺកូវីដ -១៩ នៅវៀតណាម។

បន្ទាប់មកឈ្មោះ Thuan បានសារភាពថា ក្រុមរបស់ខ្លួន ពិតជាបានក្លែងបន្លំថ្នាំ ដើម្បីលក់រកប្រាក់ចំណេញដោយខុសច្បាប់មែន។

How Did Vietnam Become Biggest Nation Without Coronavirus Deaths? | Voice  of America - English

ក្នុងអំឡុងពេលនៃការឆែកឆេរបន្ទាន់ នៅទីតាំងចំនួនបី ក្នុងស្រុក Phu Nhuan និងស្រុកពីរទៀត មន្រ្តីប៉ូលិស បានរឹបអូសវត្ថុធាតុដើមសម្រាប់ផលិតថ្នាំក្លែងក្លាយ និងឧបករណ៍ជាច្រើនទៀត។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា សរុបនៃការរឹបអូសបាន មានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម