Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតាលីបង់ ឆែកឆេរតាមផ្ទះ ស្វែងរកសត្រូវ ដើម្បីប្រហារជីវិត

បានផុស

នៅ

ក្រុមសិទ្ធិមនុស្សបានអះអាងថា ពួកតាលីបង់ កំពុងឆែកឆេរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកអ្នកដែលប្រឆាំងពួកគេកាលពីមុន។

របាយការណ៍ពីប្រទេសអាហ្វហ្គានីស្ថានបានបង្ហាញថា ក្រុមសកម្មប្រយុទ្ធនេះ បានក្បត់សន្យារបស់ខ្លួនដែលថានឹងបើកការសម្លាប់ការសងសឹកទេ បន្ទាប់ពីរដ្ឋាភិបាលដួលរលំ។

មនុស្សរាប់ពាន់នាក់ កំពុងព្យាយាមរត់គេចខ្លួនបន្ទាប់ពីក្រុមតាលីបង់ គ្រប់គ្រងរដ្ឋធានី កាប៊ុល កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

រូបភាពថ្មីបានបង្ហាញពីយុទ្ធជនកំពុងកាន់កាំភ្លើង M-16 របស់អាមេរិក ហើយអង្គការសហប្រជាជាតិបានព្រមានថា ក្រុមនេះហាក់ដូចជាកំពុងស្វែងរកអ្នកដែលធ្វើការជាមួយអាមេរិកឬអង្គការណាតូ។

អង្គភាពព័ត៌មានអាល្លឺម៉ង់ Deutsche Welle (DW) បានផ្សាយថា ពួកតាលីបង់ បានសម្លាប់សាច់ញាតិជិតស្និទ្ធរបស់អ្នកកាសែតរបស់ខ្លួនម្នាក់ បន្ទាប់ពីការឆែកឆេរពីផ្ទះមួយទៅផ្ទះមួយ។

សមាជិកគ្រួសារផ្សេងទៀតត្រូវបានគេនិយាយថា កំពុងរត់គេចខ្លួន។

របាយការណ៍របស់អង្គការសហប្រជាជាតិបានព្រមានថា ក្រុមតាលីបង់ ក៏កំពុងដាក់ទណ្ឌកម្មសាច់ញាតិរបស់អ្នកដែលពួកគេកំពុងស្វែងរកផងដែរ។

ក្រុមនេះ បានរើកកាយរកឯកសារនៅក្រសួងការពារជាតិនិងមហាផ្ទៃអាហ្វហ្គានីស្ថាន ព្រមទាំងទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារចារកម្មរបស់ប្រទេសនេះ ផងដែរ។ ពួកគេបានរៀបចំបញ្ជីឈ្មោះគូប្រជែងដែលពួកគេកំពុងស្វែងរក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ តាលីបង់ ប្រាប់មនុស្សដែលចង់ជម្លៀសចេញតម្រង់ជួរឲ្យមានសណ្ដាប់ធ្នាប់នៅក្រៅខ្លោងទ្វារអាកាសយានដ្ឋានក្រុងកាប៊ុល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម