ព័ត៌មានអន្ដរជាតិ
តាលីបង់ អះអាងថា ក្រុមអាល់កៃដា មិនមានវត្តមាននៅ អាហ្វហ្គានីស្ថាន នោះទេ
លោក Mohammed Naeem អ្នកនាំពាក្យការិយាល័យនយោបាយរបស់តាលីបង់ បានអះអាងថា ក្រុមអាល់កៃដា “មិនមាន” នៅក្នុងប្រទេសអាហ្វហ្គានីស្ថានឡើយ ហើយយើងគ្មានទំនាក់ទំនងជាមួយពួកគេទេ ។
ការអះអាងនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានទទូចថា សហរដ្ឋអាមេរិកបានឈានដល់គោលដៅកម្ចាត់ក្រុមអាល់កៃដានៅអាហ្វហ្គានីស្ថាន ។
ទោះយ៉ាងណា មន្ទីរបញ្ចកោណហាក់ដូចជាធ្វើផ្ទុយពីសេចក្តីថ្លែងការណ៍របស់លោក បៃដិន ដោយនិយាយថា “យើងដឹងថា ក្រុមអាល់កៃដាគឺនៅតែមានវត្តមាន រួមជាមួយក្រុម ISIS នៅអាហ្វហ្គានីស្ថាន” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានចូលរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ។ លោកប្រធានាធិបតី Ashraf Ghani បានលាលែងពីតំណែង ហើយភៀសខ្លួនចេញពីប្រទេសដើម្បីបញ្ចៀសការបង្ហូរឈាម ប្រសិនបើក្រុមបះបោរបន្តប្រយុទ្ធដើម្បីយកទីក្រុងនេះ ខណៈប្រទេសផ្សេងៗបានកាត់បន្ថយ ឬជម្លៀសបេសកកម្មការទូតរបស់ខ្លួនចេញទីក្រុងកាប៊ុល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ គ្រាន់តែចម្អិនម្ហូបមិនឆ្ងាញ់ តាលីបង់ ដុតស្រ្តីអាហ្វហ្គានីស្ថាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ