Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ថា ការដាក់ទណ្ឌកម្មលើ តាលីបង់ រង់ចាំមើលពួកគេធ្វើអ្វីបន្តទៀត

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យថា ការសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងពួកតាលីបង់ នឹងអាស្រ័យលើការប្រព្រឹត្ដរបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរថាតើលោកនឹងគាំទ្រការដាក់ទណ្ឌកម្ម ដែលត្រូវបានពិចារណាដោយរដ្ឋាភិបាលអង់គ្លេសដែរឬយ៉ាងណា លោក បៃដិន បាននិយាយថា បាទ ។ លោកបានបន្ថែមថា “ប៉ុន្តែវាអាស្រ័យលើការប្រព្រឹត្ដ និងអនុវត្តរបស់ពួកតាលីបង់ ។

ទន្ទឹមនោះ ប្រធានាធិបតីរូបនេះក៏បានប្រឆាំងជាថ្មីម្តងទៀត នឹងអ្នករិះគន់ដែលចោទសួរអំពីពេលវេលារបស់គាត់ លើការដកកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថាន ។

លោក បៃដិន បានរំឭកឡើងវិញថា សង្គ្រាមរយៈពេល ២០ ឆ្នាំបានធ្វើឲ្យជនជាតិអាមេរិកចំនួន ២,៤៤៨ នាក់ស្លាប់ និងរបួស ២០,៧២២ នាក់ និងចំណាយអស់ ៣០០ លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ។

លោកបាននិយាយថា “យើងបង្កើនចំនួនកងកម្លាំងដែលយើងរក្សានៅទីនោះ ហើយបន្តវា ឬបញ្ចប់សង្រ្គាម តែខ្ញុំគិតហើយថា ខ្ញុំសម្រេចចិត្តបញ្ចប់សង្គ្រាម” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ៥ រឿងតាមដាន លោក ចូ បៃដិន ជុំវិញស្ថានភាពអាហ្វហ្គានីស្ថានសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម