Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការបាញ់ប្រហារសម្លាប់មនុស្ស នៅអាកាសយានដ្ឋាន ក្រុង កាប៊ុល

បានផុស

នៅ

នៅថ្ងៃចន្ទនេះ កងកម្លាំងអាហ្វហ្គានីស្ថានដែលឈរជើងនៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល បានប្រយុទ្ធជាមួយ ក្រុមអ្នកវាយប្រហារមិនស្គាល់មុខ ដែលបណ្តាលឲ្យមន្រ្តីអាហ្វហ្គានីស្ថានម្នាក់ស្លាប់។

ការបាញ់ប្រហារនេះ បានគូសបញ្ជាក់ពី គ្រោះថ្នាក់ជាបន្ត ចំពោះកងទ័ពអន្តរជាតិនិងជនជាតិអាហ្វហ្គានីស្ថានដែលកំពុងភៀសខ្លួន ក្នុងទីក្រុងដែលបច្ចុប្បន្ន ស្ថិតក្រោយការគ្រប់គ្រងដោយក្រុមតាលីបង់។

យោធាអាល្លឺម៉ង់ បាននិយាយនៅក្នុង Twitter ថា មន្រ្តីសន្តិសុខអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានសម្លាប់និងបីនាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍នាព្រឹកព្រលឹម។

ដោយដកស្រង់សម្តីជនជាតិអាល្លឺម៉ង់ សារព័ត៌មាន Associated Press បាននិយាយថា កងកម្លាំងអាមេរិកនិងអាល្លឺម៉ង់ ក៏បានចូលរួមដែរហើយថា មិនមានរបួសដល់ទាហានអាល្លឺម៉ង់ទេ។ ស្របពេលជាមួយគ្នានោះ ក្រសួងការពារជាតិអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះអ៊ីម៉ែលពី Fox News ឡើយ។

អាកាសយានដ្ឋានក្រុងកាប៊ុល ដែលឥឡូវជាផ្លូវតែមួយគត់ដើម្បីចេញទៅក្រៅប្រទេស បានជួបប្រទះនូវភាពច្របូកច្របល់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ចាប់តាំងពីក្រុមតាលីបង់ ចូលរដ្ឋធានីកាលពីថ្ងៃទី ១៥ ខែសីហា។

មនុស្សរាប់ពាន់នាក់បានសម្រុកទៅទីនោះ កាលពីសប្តាហ៍មុន ហើយជនជាតិអាហ្វហ្គានីស្ថានជាច្រើននាក់បានធ្លាក់ស្លាប់បន្ទាប់ពីពួកគេបានតោង យន្ដហោះអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Fox

ចុចអាន៖ ក្រុមតាលីបង់ ឆែកឆេរតាមផ្ទះ ស្វែងរកសត្រូវ ដើម្បីប្រហារជីវិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម