Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកព្រមានពលរដ្ឋឱ្យឈប់ប្រើថ្នាំមួយប្រភេទសម្រាប់ព្យាបាលជំងឺកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលចំណីអាហារនិងឱសថ អាមេរិក ​(FDA) បានចេញសេចក្ដីព្រមានមួយកាលពីថ្ងៃសៅរ៍ ដោយមិនអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនប្រើថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីតសម្រាប់សត្វពាហនៈដើម្បីព្យាបាលឬការពារកូវីដ-១៩នោះទេ។

PICURED: The U.S. Food and Drug Administration posted a tweet on Saturday strongly recommending people to not take Ivermectin as a treatment for COVID-19, referring that's mainly for animals
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ FDA ថ្លែងៗខ្លាំងៗថា “អ្នកមិនមែនជាសេះ ហើយក៏មិនមែនជាគោដែរ។ ការប្រើថ្នាំប្រភេទនេះអាចបង្កភាពធ្ងន់ធ្ងរដល់គ្រប់គ្នាបាន។”

បើទោះបីខ្វះភស្តុតាងវិទ្យាសាស្ត្រអះអាងអំពីប្រសិទ្ធភាពថ្នាំ ivermectin ក្នុងការបន្ថយឱកាសឆ្លងវីរុសកូវីដ-១៩ឬអាចព្យាបាលជំងឺនេះក្ដី ក៏មនុស្សជាច្រើនក្នុងរដ្ឋ Mississippi បានប្រើថ្នាំ ivermectin ដើម្បីព្យាបាលកូវីដ-១៩ដោយខ្លួនឯង យ៉ាងភ្លូកទឹកភ្លូកដី។ នេះបើតាមការបញ្ជាក់ពីប្រធានការិយាល័យសុខាភិបាលរបស់រដ្ឋ លោក Thomas Dobbs ។

Mississippi State Health Officer Dr. Thomas Dobbs called the hospitalization of one person in the state after ingesting Ivermectin to treat COVID-19 'a kind of crazy' act
លោក Thomas Dobbs

ដោយសារការផ្អើលតាមគ្នាថាថ្នាំ ivermectin​ អាចការពារកូវីដ-១៩បានស័ក្តិសិទ្ធិ បន្ទាប់ពីលេបថ្នាំរួច​មនុស្សម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ក្រៅពីនោះ មនុស្សយ៉ាងហោចណាស់ ៧០ ភាគរយដែលហៅទូរសព្ទទៅមជ្ឈមណ្ឌលសុខភាព សុទ្ធតែជាអ្នកលេបថ្នាំនេះ ហើយបានពុលវា។ ពួកគេភាគច្រើនមានអាការធ្ងន់ធ្ងរដូចជា កន្ទួល ចង្អោរ ក្អួត ឈឺពោះ វង្វេងវង្វាន់ និងខ្លះមានបញ្ហារលាកថ្លើមដែលតម្រូវឱ្យមានការវះកាត់ផងដែរ។

PICTURED: Tablets of Ivermectin. The medicine was authorized by the National Institute for Food and Drug Surveillance (INVIMA) to treat patients with mild symptoms in some countries, such as Colombia and India

ក្រោយកើតមានករណីបែបនេះ មន្ទីរសុខាភិបាលអង្វរកពលរដ្ឋ កុំប្រើថ្នាំ ivermectin ដែលវាផលិតសម្រាប់តែសត្វប៉ុណ្ណោះ។ ទោះបីមានករណីខ្លះគេប្រើព្យាបាលមនុស្ស តែមិនមែនចេះតែប្រើឡើយ ហើយក៏មិនមែនសម្រាប់ជំងឺកូវីដដែរ ដែលពួកគេទាំងនោះសុទ្ធសឹងការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវជាមុន។

ដោយឡែក FDA ព្រមានបន្ថែមថា ថ្នាំ ivermectin មិនមែនជាថ្នាំប្រឆាំងវីរុសកូវីដ-១៩ទេ ហើយការប្រើថ្នាំនេះក្នុងកម្រិតច្រើននឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងដូសទី៣ កាត់បន្ថយហានិភ័យនៃការឆ្លង គួរឲ្យកត់សម្គាល់

ចុចអាន៖ វៀតណាម ចាប់បានក្រុមផលិតថ្នាំ ព្យាបាលកូវីដ ក្លែងក្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម