ព័ត៌មានអន្ដរជាតិ
តាលីបង់ បញ្ចេញវីដេអូ បង្អួតកាំភ្លើងនិងលុយដុល្លារអាមេរិក ដែលរឹបអូសបានទាំងបាច់ៗ គរដូចភ្នំ
បន្ទាប់ពីសហរដ្ឋអាមេរិកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្អាកផ្តល់មូលនិធិដល់ប្រទេសអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បានបង្ហាញសព្វាវុធដែលពួកគេ រឹបអូសបានយ៉ាងច្រើនក្រាស់ក្រែល។
_1629348560758_1629348592845.png)
វីដេអូនេះ បង្ហាញពីបុរសតាលីបង់សម្ញែងកាំភ្លើងនិងប្រាក់ដុល្លារអាមេរិក ដែលពួកគេរឹបអូសបានពីកងកម្លាំងអាហ្វហ្គានីស្ថាន។
សព្វាវុធដែលរឹបអូសបានរួមមានកាំភ្លើងវែង កាំភ្លើងខ្លីនិងអាវុធថ្លៃៗ ច្រើនប្រភេទខុសៗគ្នា។

នៅក្នុងវីដេអូមួយទៀត សមាជិកម្នាក់នៃក្រុមឥស្លាមនេះ ត្រូវបានគេឃើញបង្ហាញលុយដុល្លារអាមេរិកដែលរឹបអូសបានទាំងបាច់ៗគរដូចភ្នំ។
កាលពីថ្ងៃពុធ IMF បានរារាំងអាហ្វហ្គានីស្ថាន មិនឲ្យទទួលបានទុនបម្រុងសង្គ្រោះបន្ទាន់ ដែលមានតម្លៃ ៤៦០ លានដុល្លារ។
![WATCH] Taliban flaunt US weapons, dollars, celebrating ammo acquisition - AF24NEWS](https://af24news.com/wp-content/uploads/2021/08/images-30.v1.jpg)
ការសម្រេចចិត្តរបស់ IMF ក្នុងការរារាំងមូលនិធិ គឺបានកើតឡើងបន្ទាប់ពីមានសម្ពាធពីរដ្ឋបាលលោក Biden។
តាលីបង់ ដែលជាអ្នកគ្រប់គ្រងថ្មីរបស់អាហ្វហ្គានីស្ថាន បានចូលកាន់កាប់ទីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ខែសីហា។ ល្បឿនដ៏លឿននៃការវាយលុករបស់ខ្លួន បានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan Times
ចុចអាន៖ ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន បដិសេធមិនចុះចាញ់ តាលីបង់ ហើយព្រមានសង្គ្រាមនឹងផ្ទុះឡើង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ