ព័ត៌មានអន្ដរជាតិ
តាលីបង់ លើកលែងទោសដល់លោក Ghani ហើយអនុញ្ញាតឲ្យគាត់ចូលប្រទេសអាហ្វហ្គានីស្ថានវិញបាន
មេដឹកនាំជាន់ខ្ពស់របស់តាលីបង់លោក Khalil al-Rahman Haqqani បានប្រាប់ទូរទស្សន៍ Geo TV របស់ប៉ាគីស្ថានថា ក្រុមតាលីបង់បានផ្តល់ការលើកលែងទោសដល់ប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលរត់គេចខ្លួនគឺលោក Ashraf Ghani និងអនុប្រធានាធិបតី Amrullah Saleh ។

លោក Haqqani បាននិយាយថា តាលីបង់នឹងអនុញ្ញាតឲ្យពួកគេទាំងពីរ វិលត្រឡប់ចូលប្រទេសអាហ្វហ្គានីស្ថានវិញ ប្រសិនបើពួកគេចង់ធ្វើបែបនេះ ។
លោកបាននិយាយទៀតថា “យើងអភ័យទោសឲ្យលោក Ashraf Ghani លោក Amrullah Saleh និងទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Hamdullah Mohib” ។

លោក Haqqani បញ្ជាក់ថា “យើងអភ័យទោសដល់អ្នករាល់គ្នា ដោយចាប់ផ្តើមពីឧត្តមសេនីយ៍ម្នាក់ដែលបានប្រយុទ្ធប្រឆាំងនឹងយើង ទៅជាមនុស្សសាមញ្ញ” ។
ជាចុងក្រោយមេដឹកនាំជាន់ខ្ពស់រូបនេះសង្កត់ធ្ងន់ថា សត្រូវរវាងតាលីបង់ និងអ្នកនយោបាយទាំងបីនាក់នេះ កើតចេញពីសាសនាតែប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន បដិសេធមិនចុះចាញ់ តាលីបង់ ហើយព្រមានសង្គ្រាមនឹងផ្ទុះឡើង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ