ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន Delta ត្រូវគេរកឃើញនៅក្នុងច្រមុះ អ្នកចាក់វ៉ាក់សាំងរួច ច្រើនដូចអ្នកមិនចាក់វ៉ាក់សាំងដែរ
ការសិក្សាថ្មីមួយបានរកឃើញថា វីរុសបំប្លែងខ្លួន Delta អាចមានវត្តមាននៅក្នុងច្រមុះរបស់មនុស្សដែលចាក់វ៉ាក់សាំងហើយ ក្នុងកម្រិតយ៉ាងច្រើនដូចមនុស្សដែលមិនចាក់វ៉ាក់សាំងដែរ។

អគ្គនាយកនៃក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH) បាននិយាយថា ការសិក្សាមុនៗ ក្នុងមន្ទីរពេទ្យនៅប្រទេសឥណ្ឌា សហរដ្ឋអាមេរិកនិងហ្វាំងឡង់បានបង្ហាញថា អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta មានកម្រិតខ្ពស់នៃវីរុសកូវីដ -១៩ នៅក្នុងច្រមុះ មិនថាពួកគេបានចាក់វ៉ាក់សាំងឬក៏អត់នោះទេ។
ការសិក្សាបឋមបានបង្ហាញថា ក្នុងករណីអ្នកចាក់វ៉ាក់សាំងបាន២ដូសរួចហើយនៅតែឆ្លង, វីរុសបំប្លែងខ្លួន Delta អាចលូតលាស់នៅក្នុងច្រមុះរបស់មនុស្សដែលបានចាក់វ៉ាក់សាំង ក្នុងកម្រិតដូចគ្នាទៅនឹងអ្នកមិនទាន់ចាក់វ៉ាក់សាំងទាល់តែសោះដែរ។

លោកវេជ្ជបណ្ឌិត Noor Hisham បាននិយាយនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២១ ខែសីហាថា “នេះមានន័យថា មនុស្សដែលទទួលថ្នាំបង្ការ នៅតែអាចឆ្លងមេរោគនិងចម្លងទៅអ្នកដទៃ”។
ដោយមើលឃើញថា បុគ្គលដែលទទួលថ្នាំបង្ការគឺមានហានិភ័យនៃការរីករាលដាលវីរុស Delta ទៅអ្នកដែលមិនបានចាក់វ៉ាក់សាំងនិងអ្នកមានការការពារតិចនោះ លោកបានជំរុញឲ្យទាំងអស់គ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដឲ្យបានឆាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Dayak Daily
ចុចអាន៖ អ្នកចាក់ Johnson & Johnson អាចចាក់វ៉ាក់សាំងដូសជំរុញបានឬអត់?

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច