Connect with us

ព័ត៌មានអន្ដរជាតិ

នៅអាមេរិក ការគាំទ្រកូនឲ្យចាក់វ៉ាក់សាំង គឺជាអាវក្រោះសុវត្ថិភាព ការពារក្មេងៗ ពេលទៅសាលារៀន

បានផុស

នៅ

នៅពេលឆ្នាំសិក្សាចាប់ផ្តើមនៅទូទាំងសហរដ្ឋអាមេរិក ចំពេលមានការកើនឡើងនៃករណីឆ្លងកូវីដដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន Delta ។ ការស្ទង់មតិថ្មីមួយបង្ហាញថា ឪពុកម្តាយភាគច្រើនគាំទ្រ​វ៉ាក់សាំងសម្រាប់សិស្សនិង​បុគ្គលិក​ ដើម្បី​ជា​ការ​ធានា​ដល់​សុវត្ថិភាព​ក្មេង​ក្នុង​សាលារៀន ​និង​ជា​អាវក្រោះ​ការពារ​ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ ស្ដីពី​សុខភាព​កុមារ​របស់​សាកលវិទ្យាល័យ Michigan បញ្ជាក់​ថា ៦២ ភាគរយ​នៃ​ឪពុកម្ដាយ​ជិត ១៧០០ នាក់ ​ដែល​មាន​កូន​យ៉ាង​តិចម្នាក់​អាយុពី ៧ ទៅ ១៨ ឆ្នាំ​បាន​និយាយ​ថា​ ពួកគេ​នឹង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ​ប្រសិន​បើ​មនុស្ស​ក្នុង​សាលារៀន​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​ជាង​នេះ។

ឪពុកម្តាយ ៣ នាក់ក្នុង​ចំណោម ៥ នាក់នៃសិស្សនៅវិទ្យាល័យ​ក៏​បាន​និយាយ​ថា ​កូន​របស់ពួកគេ​នឹង​មាន​អារម្មណ៍​សុវត្ថិភាព​ ប្រសិន​បើ​សិស្ស​និង​គ្រូ​ភាគច្រើន​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ ហើយ​ពួកគេ​ចង់​ដឹង​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មិន​បានចាក់​វ៉ាក់សាំង​កូវីដ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​មាន​តែ​ឪពុកម្ដាយ ​១ ក្នុង​ចំណោម​ ៥ នាក់ នៅ​ក្នុង​ការ​ស្ទង់មតិ​ទូទាំង​ប្រទេស​បាន​និយាយ​ថា​ ព័ត៌មាន​អំពី​ការ​ចាក់​វ៉ាក់សាំង​ នឹង​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​របស់​ពួកគេ ​អំពី​ការ​បញ្ជូន​កូន​របស់​ពួកគេ​ទៅ​សាលារៀន។

លោកស្រី Sarah Clark សហអ្នកស្ទង់មតិ​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាកលវិទ្យាល័យ​មួយថា” គ្រួសារជាច្រើន​នឹង​មាន​សុវត្ថិភាព​ជាង​មុន ​ដោយ​ដឹង​ថា​សាលា​របស់​ពួកគេ​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់ ។ ប៉ុន្តែ​អ្នកខ្លះ​អាច​មាន​អារម្មណ៍​ថា ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាចកើត​មាន​នៃ​ការមិនចូល​រៀន​ដោយផ្ទាល់ ​មានហានិភ័យ​ខ្ពស់ជាង​បុគ្គល​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង”។

លោកស្រី​បន្ថែម​ថា កូវីដ ១៩ បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​បទពិសោធន៍​សាលា​របស់​គ្រួសារ​ជា​ច្រើន​កាល​ពី​ឆ្នាំមុន​ ដោយ​ឪពុកម្ដាយ​និង​ក្មេង​កំពុង​ដឹកនាំ​ការ​ផ្លាស់ប្ដូរ​ ដែល​មិន​អាច​ទាយទុកជាមុន​បាន​ នៅ​ក្នុង​បរិយាកាស​សិក្សា ​និង​បញ្ហា​សង្គម​អារម្មណ៍​និង​ការ​សិក្សា​ថ្មី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ បានជួយសង្គ្រោះជីវិតមនុស្សជាង ១៤០,០០០ នាក់នៅអាមេរិក
ចុចអាន៖អាមេរិក ចេញចំណាត់ការរកភស្តុតាងចាក់វ៉ាក់សាំង អ្នកល្មើសច្បាប់នឹងរងពិន័យធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម