ព័ត៌មានអន្ដរជាតិ
ប្រវត្តិមេដឹកនាំតាលីបង់កំពូលទាំង៥រូប
តាលីបង់បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលពួកគេដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានដោយត្រឹមតែ១០ថ្ងៃប៉ុណ្ណោះយកបានរដ្ឋធានី និងទីក្រុងសំខាន់ៗទាំងអស់។ រហូតដល់ពេលនេះនៅមិនទាន់ដឹងច្បាស់ទេថាតើនរណានឹងដឹកនាំរដ្ឋាភិបាលថ្មី។ ប៉ុន្តែថ្ងៃនេះ សូមបង្ហាញបុគ្គលសំខាន់៥រូបដែលដឹកនាំតាលីបង់សព្វថ្ងៃនេះ។

លំដាប់ទី១៖ លោក Hibatullah Akhundzada
លោក Hibatullah Akhundzada បានក្លាយជាអគ្គមេបញ្ជាការកំពូលរបស់តាលីបង់នៅខែឧសភា ឆ្នាំ២០១៦។ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ លោកបានចូលរួមជាមួយកម្លាំងតស៊ូឥស្លាមនិយមប្រឆាំងនឹងយុទ្ធនាការណ៍យោធាសូវៀតនៅអាហ្វហ្គានីស្ថាន ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកល្បីល្បាញខ្លាំងខាងក្នុងនាមជាមេដឹកនាំសាសនាជាងតួនាទីជាអគ្គបញ្ជាការយោធា។
លោក Akhundzada បានបម្រើការជាប្រធានតុលាការ Sharia នៅទសវត្សរ៍ឆ្នាំ១៩៩០។
បន្ទាប់ពីដណ្តើមបានអំណាចលើកដំបូងនៅទសវត្សរ៍ឆ្នាំ១៩៩០ តាលីបង់បានណែនាំ និងគាំទ្រការដាក់ទោសយោងតាមច្បាប់ឥស្លាមរបស់ពួកគេយ៉ាងតឹងរឹង។ ពួកគេកាត់ទោសប្រហារជីវិតជាសាធារណៈសម្រាប់អំពើឃាតកម្ម និងកាត់ដៃជើងសម្រាប់ចោរលួច។

ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Mullah Mohammed Omar (ដែលត្រូវបានគេគិតថាស្លាប់នៅឆ្នាំ២០១៣) តាលីបង់បានហាមមើលទូរទស្សន៍ ការប្រគំតន្ត្រី ភាពយន្ត ផាត់មុខ និងមិនឲ្យក្មេងស្រីអាយុ១០ឆ្នាំទៅរៀនឡើយ។
លោក Akhundzada ត្រូវបានគេជឿថាអាយុខ្ទង់៦០ឆ្នាំ និងភាគច្រើនបំផុតរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ទោះបីជាយ៉ាងណា យោងតាមអ្នកជំនាញថា លោករក្សាទំនាក់ទំនងជិតស្និទ្ធជាមួយពួក “Quetta Shura” ដែលជាក្រុមមេដឹកនាំអាហ្វហ្គានីស្ថាន-តាលីបង់នៅទីក្រុង Quetta ប្រទេសប៉ាគីស្ថាន។
ក្នុងនាមជាអគ្គមេបញ្ជាការកំពូល លោក Akhundzada ទទួលបន្ទុកកិច្ចការនយោបាយ ទាហាន និងសាសនា។
លំដាប់ទី២៖ លោក Abdul Ghani Baradar
លោក Mullah Abdul Ghani Baradar ជាបុគ្គលសំខាន់ម្នាក់ក្នុងចំណោមបុរស៤នាក់ដែលបានបង្កើតក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានឆ្នាំ១៩៩៤។
លោក Abdul Ghani Baradar ជាសហស្ថាបនិក និងជាអនុប្រធានក្រុមតាលីបង់ដែលទើបទៅដល់ទឹកដីអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១៧ ខែសីហា នេះដែលជាលើកដំបូងចាប់តាំងពីលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងរដ្ឋាភិបាលតាលីបង់លើកមុន។
លោកបានកើតនៅខេត្ត Uruzgan ក្នុងប្រទេសអាហ្វហ្គានីស្ថានឆ្នាំ១៩៦៨ និងធំដឹងក្តីនៅទីក្រុង Kandahar ដែលជាកន្លែងកំណើតរបស់ចលនាតាលីបង់។ ជីវិតរបស់លោកបានផ្លាស់ប្តូរជារៀងរហូតដោយការឈ្លានពានរបស់សូវៀតកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០ដែលបានជំរុញឲ្យលោកក្លាយជាអ្នកបះបោរម្នាក់។

ការឈ្លានពានរបស់អាមេរិក និងការដួលរលំរបស់តាលីបង់នៅឆ្នាំ២០០១ លោក Baradar បានចាប់ផ្តើមលាក់ខ្លួន និងត្រូវបានគេនិយាយថា លោកនៅតែសកម្មក្នុងការដឹកនាំតាលីបង់ក្នុងការនិរទេសខ្លួន។
ពេលជាមួយគ្នានេះ លោក Baradar ត្រូវបានគេជឿស្ថិតក្នុងចំណោមក្រុមបះបោរតូចមួយដែលបានជួបមេដឹកនាំអាហ្វហ្គានីស្ថានបណ្តោះអាសន្នលោក Hamid Karzai ជាមួយនឹងលិខិតមួយច្បាប់ចែងពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលដែលអាចធ្វើឲ្យក្រុមសកម្មប្រយុទ្ធទទួលស្គាល់រដ្ឋាភិបាលថ្មី។
លោក Baradar ត្រូវបានចាប់ខ្លួននៅប៉ាគីស្ថានឆ្នាំ២០១០ និងត្រូវបានឃុំ ដោយសារមានសម្ពាធពីសហរដ្ឋអាមេរិក លោកត្រូវបានដោះលែងនៅឆ្នាំ២០១៨ និងបានផ្លាស់ទៅរស់នៅប្រទេសកាតារ។
នៅទីនោះ លោកត្រូវបានតែងតាំងជាប្រធានការិយាល័យនយោបាយរបស់តាលីបង់ និងទទួលខុសត្រូវលើលើកិច្ចព្រមព្រៀងដកកងទ័ពចេញជាមួយអាមេរិក។
នៅខែកុម្ភៈ ឆ្នាំ២០២០ លោក Baradar បានបង្ហាញវត្តមានកំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្រុងដូហា ដែលស្ថិតក្រោមអាមេរិកដកកងទ័ពជាចេញជាថ្នូរដែលតាលីបង់សន្យាមិនប្រើប្រាស់ប្រទេសជាកន្លែងវាយប្រហារអាមេរិក ឬសម្ព័ន្ធមិត្តឡើយ។
លំដាប់ទី៣៖ លោក Mohammad Yaqoob
លោក Mohammad Yaqoob ដែលជាកូនប្រុសរបស់ស្ថាបនិកតាលីបង់ Mullah Mohammed Omar ត្រូវបានគេជឿថា អាយុជាង៣០ឆ្នាំប៉ុណ្ណោះ ហើយបច្ចុប្បន្នជាមេដឹកនាំប្រតិបត្តិការផ្នែកយោធា។
បន្ទាប់ពីការស្លាប់របស់អតីតមេដឹកនាំតាលីបង់ Akhtar Mansour នៅឆ្នាំ២០១៦ សកម្មប្រយុទ្ធចង់តែងតាំងលោក Yaqoob ជាមេបញ្ជាការកំពូលថ្មី ប៉ុន្តែអ្នកផ្សេងមានអារម្មណ៍ថា លោកនៅក្មេង និងបទពិសោធតិច។

យោងតាមកាសែតក្នុងស្រុកផ្សាយថា លោក Yaqoob រស់នៅអាហ្វហ្គានីស្ថាន។
នៅពេលតាលីបង់បន្តការវាយលុកកាលពីសប្តាហ៍មុន លោក Yaqoob បានជំរុញឲ្យក្រុមសកម្មប្រយុទ្ធកុំប៉ះពាល់ដល់សមាជិកទាហាន ឬបុគ្គលិករដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងនៅឲ្យឆ្ងាយពីផ្ទះរបស់មន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលបោះបង់ចោល។ នេះបើយោងតាមការផ្សាយរបស់ Associated Press។
លំដាប់ទី៤៖ លោក Sirajuddin Haqqani
លោក Sirajuddin Haqqani អនុប្រធានកំពូលរបស់ក្រុមតាលីបង់។ បន្ទាប់ពី Jalaluddin Haqqani ជាឪពុករបស់លោកបានស្លាប់ទៅ លោកបានក្លាយជាមេដឹកនាំថ្មីនៃក្រុមបណ្តាញ Haqqani ដែលត្រូវបានគេជឿថាវាយប្រហារដោយហឹង្សាបំផុតនៅអាហ្វហ្គានីស្ថានប្រឆាំងនឹងកម្លាំងទ័ពអាហ្វហ្គានីស្ថាន និងកម្លាំងសម្ព័ន្ធមិត្តលោកខាងលិចថ្មីៗនេះ។
ក្រុមបណ្តាញ Haqqani សព្វថ្ងៃនេះជាផ្នែកមួយដ៏មានឥទ្ធិពលនៃកម្លាំងសកម្មប្រយុទ្ធនៅក្នុងតំបន់។ អ្នកខ្លះនិយាយថា ក្រុមនេះមានឥទ្ធិពលខ្លាំងជាងក្រុមរដ្ឋឥស្លាមនៅអាហ្វហ្គានីស្ថាន។

ក្រុមដែលត្រូវបានអាមេរិកចាត់ទុកជាអង្គការភេរវកម្មមួយនេះបានត្រួតត្រាលើទ្រព្យសម្បត្តិយោធា និងហិរញ្ញវត្ថុរបស់តាលីបង់ដែលនៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។
លោក Haqqani ត្រូវបានគេជឿថាអាយុប្រហែល៤៥ឆ្នាំ ប៉ុន្តែប្រវត្តិនៃការស់នៅមិនត្រូវបានគេដឹងច្បាស់ឡើយ។
កាលពីឆ្នាំមុន កាសែត New York Times បានផ្សាយថា មុនពេលចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងនៅក្រុងដូហា លោក Haqqani បានសរសេរថា ៖«រយៈពេលជាង៤ទសវត្សរ៍នេះ ជីវិតពលរដ្ឋអាហ្វហ្គានីស្ថានដ៏មានតម្លៃបានបាត់បង់។ អ្នករាល់គ្នាធុញទ្រាន់នឹងសង្គ្រាម។ ខ្ញុំជឿថា ការសម្លាប់ និងការធ្វើទារុណកម្មត្រូវតែបញ្ឈប់»។
លំដាប់ទី៥៖ លោក Mullah Abdul Hakeem
ក្នុងខែកញ្ញា ឆ្នាំ២០២០ តាលីបង់បានតែងតាំងលោក Abdul Hakeem ជាមេដឹកនាំថ្មីនៃ ក្រុមចរចារតាលីបង់នៅក្រុងដូហា។
អាយុខ្ទង់៦០ឆ្នាំ លោកត្រូវបានគេរាយការណ៍បើកសាលាបង្រៀនមួយនៅទីក្រុង Quetta ប្រទេសប៉ាគីស្ថដានជាកន្លែងដែលលោកមើលការខុសត្រូវក្រុមតាលីបង់នៅទីនោះ។ មេដឹកនាំតាលីបង់ជាន់ខ្ពស់ជាច្រើនត្រូវបានគេរាយការណ៍បានជ្រកកោននៅ Quetta ដែលពួកគេដឹកនាំជាក្រុម។
ប៉ុន្តែរដ្ឋាភិបាលទីក្រុងឥស្លាម៉ាបាដបានបដិសេធពីវត្តមានរបស់ក្រុម “Quetta Shura”។
លោក Hakeem ក៏កាន់តួនាទីជាប្រធានក្រុមប្រឹក្សាសានសនា និងត្រូវបានគេជឿថាជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សជិតស្និទ្ធបំផុតជាមួយអគ្គមេបញ្ជាការលោក Akhundzada៕
អានបន្ថែម៖ ឥឡូវនេះ តាលីបង់អះអាងជោគជ័យលើអាហ្វហ្គានីស្ថាន តើពួកគេជានរណា?
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា