Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ រត់ពន្ធគ្រឿងសព្វាវុធនិងរថពាសដែកអាមេរិក ចូលទៅ ប៉ាគីស្ថាន ដើម្បីលក់ឲ្យភេរវករ យកលុយធ្វើសង្គ្រាម

បានផុស

នៅ

គ្រឿងសព្វាវុធរបស់យោធាអាមេរិក ដែលមានតម្លៃរាប់លានដុល្លារ កំពុងត្រូវបាននាំចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយបណ្តាញតាលីបង់។

រថយន្ត Humvee និងរថពាសដែករបស់កងទ័ពអាមេរិកផ្សេងទៀតទាំងជួរៗ ត្រូវបានគេមើលឃើញ កំពុងដឹកចូលទៅក្នុងប្រទេសប៉ាគីស្ថាន។

រថយន្តជាច្រើន​ នឹងត្រូវលក់ទៅឲ្យបណ្តាញភេរវកម្ម ដើម្បីយកប្រាក់មកពង្រឹង សមត្ថភាពធ្វើសង្គ្រាមរបស់ក្រុមតាលីបង់ ដែលនឹងត្រូវចំណាយអស់ទឹកប្រាក់រាប់ពាន់លានដុល្លារ។

រូបភាពនៃក្បួនរថយន្តមួយបានបង្ហាញពី រថយន្តយោធាកំពុងត្រូវបានគេបញ្ជូនទៅកាន់ទីក្រុង Quetta ក្នុងប្រទេសប៉ាគីស្ថាន ដែលទីនោះត្រូវបានគេជឿជាយូរមកហើយថា ជាទីបញ្ជាការរបស់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន។

មានការសង្ស័យថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អន្តរសេវាកម្ម របស់ប៉ាគីស្ថាន បានជួយសម្រួលដោយសម្ងាត់​ ចំពោះការនាំចេញរថយន្តយោធាអាមេរិក។

ប្រភពមួយនិយាយថា “ឥឡូវនេះ តាលីបង់ហាក់ដូចជាមានសម្ភារច្រើនណាស់ ដែលបន្សល់ទុកដោយកងទ័ពអាហ្វហ្គានីស្ថាន ហើយទាំងនោះគឺជាសម្ភារដែលអាមេរិកផ្តល់ឲ្យ”។

ទីក្រុងសមរភូមិជួរមុខ Quetta របស់ប្រទេសប៉ាគីស្ថាន ត្រូវចំណាយពេលបើកបរ ៣ ម៉ោងពីទីក្រុង Kandahar ហើយជាកន្លែងលាក់ខ្លួនរបស់ក្រុមភេរវករ និងការជួញដូរគ្រឿងញៀនជាពិសេសហេរ៉ូអ៊ីន។

ភាគច្រើននៃប្រជាជនរបស់ខ្លួនគឺជាជនជាតិ Pashtoun ដែលជាកុលសម្ព័ន្ធដូចតាលីបង់ដែរ ហើយគេជឿថា ក្រុមប្រឹក្សាដឹកនាំរបស់តាលីបង់ឈ្មោះ Quetta Shura គឺមានមូលដ្ឋាននៅទីនោះ។

ឥស្សរជនតាលីបង់បានរត់គេចខ្លួនទៅ Quetta នៅពេលដែលពួកគេត្រូវនិរទេសក្នុងការវាយលុកដោយសហរដ្ឋអាមេរិកបន្ទាប់ពីថ្ងៃទី១១ខែកញ្ញា ហើយប្រាក់ជាច្រើនពីម្ចាស់ជំនួយឈូងសមុទ្រពែក្ស ទៅឲ្យតាលីបង់ គឺត្រូវបានផ្តល់ឲ្យតាមរយៈទីក្រុង Quetta នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ តាលីបង់ព្រមានហើយ បើអាមេរិក មិនចេញឲ្យអស់ពី អាហ្វហ្គានីស្ថាននៅសប្តាហ៍ក្រោយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៦ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម