ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Pfizer ដូសទី៣ កាត់បន្ថយហានិភ័យឆ្លងកូវីដខ្លាំងជាងមុន៤ដង ចំពោះមនុស្សវ័យចំណាស់
វ៉ាក់សាំង Pfizer ដូសទី៣ ធ្វើឱ្យរាងកាយមានការការពារខ្លាំងជាងមុនប្រឆាំងនឹងការឆ្លងវីរុសកូវីដ-១៩ និងបន្ថយអាការធ្ងន់ធ្ងរចំពោះមនុស្សវ័យចាប់ពី ៦០ ឆ្នាំឡើងទៅ។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែល។
គេបានរកឃើញថា មនុស្សដែលចាក់ថ្នាំបង្ការកូវីដប្រភេទ Pfizer មានលទ្ធភាពការពារប្រសើរជាងមុនរហូតដល់ ៤ដង បន្ទាប់ពីចាក់បាន ១០ថ្ងៃ បើប្រៀបធៀបទៅនឹងអ្នកដែលចាក់តែ២ដូស។
អ៊ីស្រាអែលជាប្រទេសដំបូងគេនៅលើពិភពលោកដែលចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ដល់មនុស្សអាយុ ៦០ឆ្នាំឡើង កាលពីចុងខែកក្កដា ដែលមកទល់នឹងពេលនេះ មានមនុស្សជាងមួយលាននាក់ហើយ បានចាក់ដូសទី៣នេះ។
ទោះបីក្រសួងមិនបញ្ចេញតួលេខពិតប្រាកដ តែក្រុមមន្រ្តីសុខាភិបាលនិយាយថា មនុស្សវ័យចំណាស់មួយចំនួនបានស្មគ្រចិត្តចូលរួមក្នុងការសិក្សា ហើយពួកគេត្រូវបានពិនិត្យអង់ទីគ័ររយៈពេល ១០ថ្ងៃ បន្ទាប់ពីចាក់លើកទី៣។ ក្រោយតេស្តអង់ទីគ័ររួច គេបានរកឃើញប្រសិទ្ធភាពវ៉ាក់សាំងបានកើនឡើងពី ៤-៦ដងចំពោះអ្នកស្មគ្រចិត្តទាំងនោះ។
ទោះជាយ៉ាងនេះក្ដី អ្នកជំនាញដទៃនិយាយថា រាងកាយត្រូវការពេលរហូតដល់ពីរសប្តាហ៍ ដើម្បីបង្កើតភាពស៊ាំ ហើយការរកឃើញនេះត្រូវការក្សាបន្ថែម។
ដោយឡែកការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយវិទ្យាស្ថាន Gertner និងវិទ្យាស្ថាន KI របស់អ៊ីស្រាអែលបានរកឃើញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៨៦ភាគរយប្រឆាំងនឹងការឆ្លងវីរុសកូវីដ-១៩ ក្នុងរវាង ៧ថ្ងៃ ក្រោយពីចាក់ដូសទី២រួចរាល់។ ប៉ុន្តែវ៉ាក់សាំងនេះបានធ្លាក់ចុះប្រសិទ្ធភាពមកត្រឹម ៧០ភាគរយ ក្នុងរយៈពេល ៦ខែបន្ទាប់។ ដូច្នេះការចាក់ដូសទី៣ ជាដំណោះស្រាយមួយប្រសើរដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃការរាតត្បាត ក៏ដូចជាការពារសុខភាពអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ នេះប្រសិទ្ធភាពវ៉ាក់សាំងកូវីដថ្មីរបស់តៃវ៉ាន់ចាប់ផ្តើមចាក់ផ្លូវការម្សិលមិញ
ចុចអាន៖ ៦០ ឆ្នាំខាងមុខ នឹងមានជំងឺរាតត្បាតមួយទៀត វាយលុកពិភពលោក ដូចកូវីដ
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ