ព័ត៌មានអន្ដរជាតិ
ចាប់អារម្មណ៍៤រឿងពេលស្តេចថ្មីឡើងគ្រងរាជ្យអាណាចក្រ Iwere
ការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រថ្មីនៅរដ្ឋ Delta ដែលសំបូរប្រេងនៅប្រទេសនីហ្សេរីយ៉ាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
មនុស្សរាប់ពាន់នាក់បានជួបជុំគ្នានៅតាមផ្លូវ ហើយឥស្សរជន និងអ្នកមានបំណងល្អបានធ្វើដំណើរមកពីជុំវិញពិភពលោក នៅពេលប្រជាជន Itsekiri របស់អាណាចក្រ Iwere Kingdom ក្នុងរដ្ឋ Delta បានអបអរពិធីគ្រងរាជ្យថ្មីរបស់ស្តេច Ogiame Atuwatse III។
ប្រសូត្រនៅ Utieyinoritsetsola Emiko ស្ថិតក្នុងព្រះជន្ម៣៧វស្សាបានក្លាយជាស្តេចទី២១នៃអាណាចក្រ Warri និងស្ថិតក្នុងចំណោមស្តេចដែលវ័យក្មេងបំផុតដែលបានឡើងសោយរាជ្យ។
ជំរុញមនុស្សជំនាន់ក្រោយ
ព្រះអង្គបានជំរុញក្មេងជំនាន់ក្រោយជាមួយនឹងអាកប្បកិរិយារីកចម្រើនរបស់ព្រះអង្គ និងព្រះរាជបន្ទូលរបស់ព្រះអង្គគឺជាចំណុចសំខាន់នៃព្រះរាជពិធិអភិសេកសម្រាប់មនុស្សជាច្រើនតែងតែងទួញសោកពីបរាជ័យនៃការដឹកនាំ។
ព្រះរាជសន្ទរកថាដ៏ទូលំទូលាយ ព្រះបានអំពាវនាវឲ្យមើលឃើញតំបន់នេះហួសពីប្រេង និងឧស្ម័ន។ ប្រទេសនីហ្សេរីយ៉ាជាអ្នកផលិតប្រេងធំជាងគេបំផុតនៅអាហ្វ្រិក ដែលមានចំណូលពី ការនាំចេញសរុបដល់ទៅ៨៦%។
តំបន់ Delta នីហ្សេរីយ៉ា នៅភាគខាងត្បូងប្រទេសដែលជាកន្លែងប្រយុទ្ធជាមួយក្រុមបះបោរ ការធ្លាយប្រេង និងបំពុលបរិយាកាសដែលបង្កឡើងដោយក្រុមហ៊ុនថាមពលធំៗហួសហេតុពេកនៅក្នុងតំបន់។
ព្រះអង្គមានបន្ទូលថា ៖«យើងគួរតែមើលឲ្យឃើញហួសពីប្រេង និងឧស្ម័ន ហើយបញ្ជូនចរន្តថាមពលរបស់យើងនៅក្នុងទិសដៅត្រឹមត្រូវ ឆ្ពោះទៅរកការខិតខំប្រឹងប្រែងដើម្បីទទួលបានផលបន្ថែម»។
ស្ត្រីលែងមើលមិនឃើញទៀតហើយ
ព្រះអង្គ Ogiame Atuwatse ក៏បានសន្យាថា ស្ត្រីគួរផ្តល់ឲ្យដើរតួនាទីយ៉ាងសកម្មនៅក្នុងសហគមន។
ព្រះមានបន្ទូលថា ៖«យើងនឹងធានាថា ស្ត្រីភេទទាំងមនុស្សធំពេញវ័យ និងក្មេងមានកិត្តិយស និងទទួលបានការគោរព មិនត្រឹមតែពាក្យសំដីប៉ុណ្ណោះទេ ប៉ុន្តែទាំងក្នុងការអនុវត្តវប្បធម៌ជាក់ស្តែង។ ដូច្នេះខ្ញុំសូមនិយាយទៅកាន់ស្ត្រីថ្ងៃនេះថា អ្នកលែងមើលមិនឃើញទៀតហើយ»។
សាក្សីប្រវត្តិសាស្ត្រ
មេដឹកនាំគួរឲ្យកត់សំគាល់ក្នុងនោះមានអតីតប្រធានាធិបតី Olusegun Obasanjo និង Ooni of Ife ជាស្តេច Ile-Ife នៅនីហ្សេរីយ៉ាខាងត្បូង-ខាងលិច ក៏មានវត្តមានក្នុងពិធីសោយរាជ្យនេះដែរ។
មនុស្សទូទាំងប្រទេស និងអ្នកនៅក្រៅប្រទេសក៏បានតាមដានការផ្សាយបន្តផ្ទាល់ដើម្បីជាសាក្សីនៃពិធីជាប្រវត្តិសាស្ត្រនេះដែរ។ ក្រុម Itsekiris ជនជាតិភាគតិចមួយនៅផ្នែកខាងលិចទន្លេ Niger River។
បញ្ច្រាសបណ្តាសាដូនតា
មុនពេលថ្លែងព្រះរាជសន្ទរកថា ព្រះរាជាណាចក្រ Olu of Warri បានធ្វើឲ្យមានការរំភើបរីករាយដល់អ្នកមើលតាមរយៈការបកស្រាយបទចម្រៀងរបស់ព្រះអង្គ។ ទោះជាយ៉ាងណា ចំណុចនេះទទួលបានការរិះគន់ខ្លះដែលរំពឹងថា ព្រះអង្គនឹងប្រកាន់ភ្ជាប់ប្រពៃណីរាជវង្ស។
អាណាចក្រ Olu ក៏បញ្ច្រាសបណ្តាសាដូនតាផងដែរដែលត្រូវបានគេនិយាយថា ត្រូវបានដាក់ទៅលើនីហ្សេរីយ៉ាដោយជីតារបស់ព្រះអង្គគឺស្តេច Olu Erejuwa II។
ព្រះអង្គមានបន្ទូលថា ៖«ក្នុងនាមជាអ្នកគ្រប់គ្រងខាងវិញ្ញាណ វប្បធម៌ នយោបាយ និងប្រពៃណីនៃទឹកដីនេះ… ខ្ញុំសូមបញ្ច្រាសបណ្តាសា ហើយដាក់ជំនួសវិញដោយការអភ័យទោស និងធ្វើឲ្យជាសះស្បើយជាមួយរដ្ឋាភិបាលសហព័ន្ធនីហ្សេរីយ៉ា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan