Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ហាមផ្ដាច់ប្រជាជនអាហ្វហ្គានីស្ថានមិនឲ្យម្នាក់ណាទៅព្រលានយន្តហោះក្រុងកាប៊ុល

បានផុស

នៅ

ក្រុមតាលីបង់បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេមិនអនុញ្ញាតឲ្យមានការជម្លៀសជនជាតិអាហ្វហ្គានីស្ថានទៀតទេ ខណៈដែលប្រតិបត្តិការជម្លៀសប្រជាជនលោកខាងលិច នៅព្រលានយន្តហោះក្រុងកាប៊ុលមានភាពរហ័សរហួនគួរឲ្យកត់សម្គាល់ ។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការលើកឡើងរបស់លោក Joe Biden ។ ប្រធានាធិបតីអាមេរិកបានប្រកាសថា សហរដ្ឋអាមេរិកកំណត់ពេលវេលាសម្រាប់ការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន នៅថ្ងៃទី ៣១ ខែសីហា ប្រសិនបើតាលីបង់មិនរំខានដល់ប្រតិបត្តិការជម្លៀស ឬរំខានដល់ការធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោក Zabiullah Mujahid អ្នកនាំពាក្យតាលីបង់បាននិយាយកាលពីថ្ងៃអង្គារថា មានតែជនបរទេសប៉ុណ្ណោះត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅអាកាសយានដ្ឋាន ។ ជនជាតិអាហ្វហ្គានីស្ថានដែលប្រមូលផ្តុំគ្នានៅជុំវិញអាកាសយានដ្ឋាន គួរតែត្រលប់ទៅផ្ទះវិញដើម្បីកុំឲ្យពួកគេទទួលទណ្ឌកម្ម ។

លោក Mujahid បាននិយាយថា “ផ្លូវទៅព្រលានយន្តហោះឥឡូវនេះត្រូវបានបិទ ។ ប្រជាជនអាហ្វហ្គានីស្ថានមិនគួរយកផ្លូវនេះទៅព្រលានយន្តហោះទេ ប៉ុន្តែជនបរទេសនៅតែអាចធ្វើដំណើរទៅព្រលានយន្តហោះបាន ។ យើងនឹងមិនអនុញ្ញាតឲ្យមានការជម្លៀសប្រជាជនអាហ្វហ្កានទៀតទេ” ។

ស្របពេលជាមួយគ្នានេះ លោក Mujahid ក៏បានជំរុញឲ្យវេជ្ជបណ្ឌិត និងអ្នកសិក្សានៅអាហ្វហ្គានីស្ថានស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស ជំនួសឲ្យការផ្លាស់ប្តូរចេញពីប្រទេសនេះ ។

គួរបញ្ជាក់ថា មនុស្សជាច្រើននៅក្នុងក្រុមដែលបានជម្លៀសចេញ គឺជាមនុស្សដែលបានទទួលការអប់រំ ដោយសារតែតាលីបង់ធ្លាប់បានហាមស្ត្រីមិនឲ្យធ្វើការ និងទទួលការអប់រំពេញលេញក្នុងការដឹកនាំប្រទេសចុងក្រោយរបស់ពួកគេពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ តាលីបង់ រំលោភសាកសព ហើយឆែកឆេរតាមផ្ទះ យកស្រ្តីធ្វើជាទាសករផ្លូវភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម