Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ចាប់ផ្តើមប្រើថ្នាំប្រឆាំងវីរុសមួយប្រភេទ ព្យាបាលអ្នកជំងឺកូវីដ តាមផ្ទះ

បានផុស

នៅ

ក្រុមហ៊ុនផលិតថ្នាំ Molnupiravir ក្នុងស្រុក បានត្រៀមខ្លួន ឧបត្ថម្ភថ្នាំចំនួន ១៦.០០០ ដូសដំបូង ឲ្យប្រទេសវៀតណាម សម្រាប់ការព្យាបាលអ្នកជំងឺកូវីដតាមផ្ទះ។

ថ្នាំចំនួន ១០០,០០០ ដូសបន្ថែម នឹងត្រូវផ្តល់ឲ្យត្រឹមថ្ងៃទី ៥ ខែកញ្ញា។ ថ្នាំ Molnupiravir ដែលនាំចូលដំបូងជាង ៣០ ម៉ឺនបន្ទះ បានទៅដល់ប្រទេសវៀតណាមកាលពីថ្ងៃទី ២៣ ខែសីហា ហើយគេរំពឹងថា ១.៧ លានបន្ទះទៀត នឹងទៅដល់នៅថ្ងៃទី ២៨ ខែសីហា។

ទន្ទឹមនឹងនេះ ថ្នាំបន្ទាប់នឹងត្រូវនាំចូល សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីនេះ នៅដើមខែកញ្ញាឆ្នាំ ២០២១។

ចំពេលជំងឺរាតត្បាតកំពុងបន្តវាយលុកទីក្រុងហូជីមិញនិងខេត្តមួយចំនួននៅភាគខាងត្បូង វិស័យសុខាភិបាលបានសម្រេចចិត្តចាប់ផ្តើមសាកល្បងការព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ ដើម្បីជួយកាត់បន្ថយបន្ទុកនៅក្នុងមន្ទីរពេទ្យនិងការស្លាប់។

ដោយសារជំងឺរាតត្បាតកូវីដ -១៩ កំពុងរីករាលដាលពាសពេញប្រទេស មន្ទីរពេទ្យកំពុងប្រឈមនឹងកង្វះគ្រែនិងបុគ្គលិកក្នុងកម្រិតធ្ងន់ធ្ងរ ដើម្បីផ្តល់ការថែទាំអ្នកជំងឺឲ្យបានគ្រប់គ្រាន់។ ក្រសួងបានបន្តធ្វើបច្ចុប្បន្នភាពផែនការព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាស្រាល នៅផ្ទះ។

ការសាកល្បងថ្នាំប្រឆាំងមេរោគ Molnupiravir ក្នុងការព្យាបាលអ្នកជំងឺកូវីដ នៅក្នុងប្រទេសជាច្រើនបានទទួលលទ្ធផលជោគជ័យ ទាក់ទងនឹងសុវត្ថិភាពនិងកម្ចាត់មេរោគចំពោះអ្នកជំងឺស្រាលនិងមធ្យមបន្ទាប់ពីការព្យាបាលបានរយៈពេល៥ថ្ងៃ។

ផ្អែកលើលទ្ធផលនេះ ក្រសួងសុខាភិបាលនិងនាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញ នឹងចាប់ផ្តើមសាកល្បងការព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺកូវីដនៅថ្ងៃទី ២៥ ខែសីហា ក្នុងទីក្រុងនេះ ដើម្បីកាត់បន្ថយអត្រាចូលមន្ទីរពេទ្យនិងកាត់បន្ថយអត្រាស្លាប់។

ក្រោយរយៈពេល ៥ ថ្ងៃ អ្នកជំងឺទាំងអស់នឹងត្រូវបានវាយតម្លៃចំពោះអត្រាអវិជ្ជមានវីរុស SARS-CoV-2 និងជំងឺរបស់ពួកគេ ថាតើកំពុងវិវត្តទៅរកកម្រិតធ្ងន់ធ្ងរជាងនេះដែរឬក៏អត់។ ក្នុងរយៈពេល ១៤ ថ្ងៃ អ្នកជំងឺនឹងត្រូវបានតាមដានរោគសញ្ញានៃជំងឺកូវីដ និងផលប៉ះពាល់របស់ថ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Vietnam Insider

ចុចអាន៖ សិប្បកម្មវៀតណាមមួយកន្លែង យកម៉ាសប្រើរួចរាប់តោន ទៅកែច្នៃ ហើយដាក់លក់លើទីផ្សារវិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម