ព័ត៌មានអន្ដរជាតិ
សន្ទុះនៃការចាក់វ៉ាក់សាំងយឺតយ៉ាវ ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ជាង ២ ទ្រីលានដុល្លារ
ភាពយឺតយ៉ាវលើយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ប្រាក់ប្រមាណជាង ២.៣ ទ្រីលានដុល្លារអាមេរិក។ នេះបើតាមការសិក្សាមួយរបស់អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើង។

នៅក្នុងការសិក្សារបស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU) របស់បារាំង ប្រទេសកំពុងអភិវឌ្ឍន៍ ជាប្រទេសដែលត្រូវប្រឈមមុខនឹងការខាតបង់ទាំងនោះខ្លាំងជាងគេ។
របាយការណ៍មួយដែលទើបចេញផ្សាយដោយ EIU នៅថ្ងៃពុធនេះ បានគណនាថា នៅពាក់កណ្តាលឆ្នាំ ២០២២ខាងមុខ ប្រសិនប្រទេសណាបរាជ័យក្នុងការចាក់វ៉ាក់សាំងបានត្រឹមតែ ៦០ភាគរយនៃប្រជាជនសរុប ពួកគេនឹងទទួលរងការខាតបង់ស្មើនឹង ២ទ្រីលានអឺរ៉ូ (ជាង ២.៣ ទ្រីលានដុល្លារអាមេរិក) ក្នុងកំលុងឆ្នាំ ២០២២-២០២៥ ។

EIU ព្រមានថា ការពន្យារពេលយុទ្ធនាការចាក់វ៉ាក់សាំង អាចធ្វើឲ្យមនុស្សកាន់តែមានអារម្មណ៍មួរហ្មង ហើយបង្កើនហានិភ័យនៃភាពចលាចលសង្គមនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងនោះតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងក្លាយជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដែលស្មើនឹងជិតបីភាគបួននៃការខាតបង់សរុប។
យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់មានប្រជាជនប្រមាណ ៦០ភាគរយហើយបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស នៅចុងខែសីហានេះ បើប្រៀបធៀបទៅប្រទេសក្រីក្រ ពួកគេទើបទទួលបាន ១ភាគរយប៉ុណ្ណោះ។

ដោយសារភាពយឺតយ៉ាវបែបនេះ ទើបនាំឱ្យអ្នកវិភាគសេដ្ឋកិច្ចបង្ហាញការព្រួយបារម្ភចំពោះបញ្ហាហិរញ្ញវត្ថុនិងពាណិជ្ជកម្មក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតំបន់សាហារ៉ា នៅអាហ្វ្រិក។
ការសិក្សានេះ ត្រូវបាន EIU ធ្វើឡើងដោយបញ្ចូលនូវការព្យាករណ៍អំពីពេលវេលានៃការចាក់វ៉ាក់សាំងជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប នៅក្នុងប្រទេសចំនួន ២០០ ប្រទេសទូទាំងពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖ លក្ខខណ្ឌតែមួយគត់ ដែលអាមេរិក ហ៊ានអះអាង អាចគ្រប់គ្រងកូវីដបាន ត្រឹមដើមឆ្នាំក្រោយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង