ព័ត៌មានអន្ដរជាតិ
ស្ថានភាពស្ត្រីនៅអាហ្វហ្គានីស្ថានបន្តគ្រោះថ្នាក់កាន់តែខ្លាំង ក្រោមការក្ដោបក្ដាប់ប្រទេសរបស់តាលីបង់
បន្ទាប់ពីការឡើងកាន់កាប់របស់តាលីបង់នៅអាហ្វហ្គានីស្ថាន ភាពច្របូកច្របល់បានកើតឡើងនៅប្រទេសនេះ ជាពិសេសគឺស្ត្រីដែលកំពុងភ័យខ្លាចនិងឈឺចាប់។
សូមរំលឹកថា ពេលវេលាចុងក្រោយដែលតាលីបង់កាន់អំណាចនៅចុងទស្សវត្សរ៍ ៩០ និងដើមទស្សវត្សរ៍ឆ្នាំ ២០០០ គឺការគាបសង្កត់ជាលក្ខណៈនៃការគ្រប់គ្រងរបស់ពួកគេមកស្ត្រី។ ក្មេងស្រីមិនអាចចូលសាលាបាន ស្ត្រីមិនអាចមានការងារធ្វើ ឬចាកចេញពីផ្ទះដោយគ្មានសាច់ញាតិបុរសមកជាមួយឡើយ។ អ្នកដែលប្រឆាំងនឹងការណែនាំរបស់តាលីបង់ ត្រូវបានដាក់ទណ្ឌកម្មយ៉ាងឃោរឃៅ ដោយការវាយដំឬសម្លាប់។
នៅខែ វិច្ឆិកា ឆ្នាំ ២០០១ ស្ត្រីទីមួយ Laura Bush បាននិយាយថា ការចាកចេញរបស់តាលីបង់មានន័យថា“ ប្រជាជនអាហ្វហ្គានីស្ថាន ជាពិសេសស្ត្រីកំពុងរីករាយ” ។ នៅឆ្នាំ ២០១០ រដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រាប់ស្ត្រីមួយក្រុមថា “ យើងនឹងមិនបោះបង់ចោលអ្នកទេ យើងនឹងនៅជាមួយអ្នកជានិច្ច” ។
២០ ឆ្នាំក្រោយបន្ទាប់ពីការធ្លាក់ចុះនៃអន្តរាគមន៍យោធារបស់អាមេរិក បានទុកស្ត្រីនៅអាហ្វហ្គានីស្ថានប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ជាថ្មីម្ដងទៀត ក្រោមការគ្រប់គ្រងរបស់តាលីបង់។ នៅទីបំផុតបញ្ហាប្រឈមធំបំផុតមួយចំពោះសិទ្ធិស្ត្រី គឺសង្គ្រាមជាច្រើនឆ្នាំ។ ការវិលត្រឡប់ពេញលេញរបស់តាលីបង់ឥលូវនេះ បានធ្វើឲ្យការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង និងបញ្ឈប់ឬបំបាត់ការរីកចម្រើនដែលស្ត្រីអាហ្វហ្គានីស្ថានបានធ្វើ ។
ទន្ទឹមនោះអ្នកនាំពាក្យតាលីបង់ក៏បានធានាដល់សាធារណជនថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឲ្យទៅធ្វើការនិងទៅសាលារៀនដោយយោងតាមច្បាប់ឥស្លាម។ ជាពិសេសនឹងមិនមានអំពើហិង្សាលើស្ត្រីឡើយ តែនេះមានមនុស្សតិចណាស់ដែលជឿ។
និស្សិតស្រីនៅទីក្រុងកាប៊ុលបានប្រាប់កាសែត Guardian ថា “ខ្ញុំនឹងដុតអ្វីៗទាំងអស់ដែលសម្រេចបានក្នុងរយៈពេល ២៤ ឆ្នាំនៃជីវិតរបស់ខ្ញុំ។ ការមានអត្តសញ្ញាណប័ណ្ណឬពានរង្វាន់ណាមួយពីសាកលវិទ្យាល័យអាមេរិកគឺមានហានិភ័យឥឡូវនេះ” ។
មានសេចក្ដីរាយការណ៍ថា តាលីបង់ទៅផ្ទះមួយទៅផ្ទះមួយដើម្បីស្វែងរកស្ត្រីមិនទាន់រៀបការណាដែលមានអាយុចន្លោះពី ១៤ ទៅ ៤៥ ឆ្នាំដើម្បីរៀបការជាមួយទាហានតាលីបង់។
Lida Azim អ្នករៀបចំកម្មវិធីជាមួយអាហ្វហ្គានីស្ថាននិយាយថា “ ស្ត្រីមិនត្រូវចាកចេញពីផ្ទះរបស់ពួកគេទេព្រោះពួកគេមិនមានអារម្មណ៍ថាមានសុវត្ថិភាពឡើយ ” ។ ពួកគេអាចត្រូវបានអនុញ្ញាតឲ្យទៅធ្វើការនៅសាលារៀន ប៉ុន្តែវាជាយុទ្ធសាស្ត្របំភិតបំភ័យដ៏ធំមួយប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តាលីបង់ ហាមផ្ដាច់ប្រជាជនអាហ្វហ្គានីស្ថានមិនឲ្យម្នាក់ណាទៅព្រលានយន្តហោះក្រុងកាប៊ុល
ចុចអាន៖ក្រុមតាលីបង់ រំលោភសាកសព ហើយឆែកឆេរតាមផ្ទះ យកស្រ្តីធ្វើជាទាសករផ្លូវភេទ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់