Connect with us

ព័ត៌មានអន្ដរជាតិ

រូបភាពដ៏តក់ស្លុត! ក្រុមតាលីបង់សម្លាប់ សូម្បីតែកុមារស្លូតត្រង់

បានផុស

នៅ

អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានអះអាងថា ក្រុមតាលីបង់កំពុងសម្លាប់កុមារស្លូតត្រង់ ខណៈពួកគេពង្រឹងអំណាចយ៉ាងឃោរឃៅ។

កុមារដែលត្រូវក្រុមតាលីបង់ សម្លាប់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Masoud Andarabi ដែលត្រូវបានបណ្តេញចេញពីតំណែងដោយអតីតប្រធានាធិបតី Ashraf Ghani កាលពីខែមីនា បានបង្ហោះរូបភាពដ៏តក់ស្លុតជាច្រើន នៅលើបណ្តាញសង្គម Twitter រួមទាំងរូបភាពកុមារតូចម្នាក់ ដែលត្រូវបានសម្លាប់ដោយក្រុមអ្នកប្រយុទ្ធតាលីបង់ ផងដែរ។

លោកបានអះអាងថា ក្រុមតាលីបង់ កំពុងព្យាយាមគ្រប់គ្រងលើប្រជាជនដោយប្រព្រឹត្តអំពើភេរវកម្ម សម្លាប់កុមារតូចៗនិងពលរដ្ឋវ័យចំណាស់។

Andarabi (pictured), was sacked by the now former Afghan president Ashraf Ghani in March
អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Masoud Andarabi

នៅក្នុង Twitter របស់គាត់ លោក Andarabi បានបន្ថែមថា “នៅស្រុក Andarab ក្រុមតាលីបង់បានធ្វើការឆែកឆេរតាមផ្ទះ ចាប់មនុស្សដោយគ្មានហេតុផល និងសម្លាប់ពលរដ្ឋស្លូតត្រង់”។

ជាលទ្ធផល មនុស្សត្រូវងើបប្រឆាំងនឹងភាពឃោឃៅរបស់ពួកគេដើម្បីការពារអាយុជីវិតកិត្តិយសសេចក្តីថ្លៃថ្នូរនិងទ្រព្យសម្បត្តិរបស់ពួកគេ។

Another image posted by Andarabi showed a dead elderly man whose legs were covered in blood
រូបភាពមួយទៀតបង្ហោះដោយលោក Andarabi បង្ហាញពីបុរសចំណាស់ម្នាក់ដែលបានស្លាប់ ដោយជើងរបស់គាត់មានសុទ្ធតែឈាម

រូបភាពថ្មីៗដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានបង្ហោះបន្ទាប់ពីមានរបាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមនេះ បានដើរតាមទីក្រុងនានាទូទាំងប្រទេសអាហ្វហ្គានីស្ថាន រកស្ត្រីនិងក្មេងស្រី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រុមតាលីបង់ រំលោភសាកសព ហើយឆែកឆេរតាមផ្ទះ យកស្រ្តីធ្វើជាទាសករផ្លូវភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម