Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសអាហ្សង់ទីនប៉ះទង្គិចជាមួយហ្វូងអ្នកកាន់ទុក្ខស្តេចបាល់ទាត់ Maradona

បានផុស

នៅ

វីរបុរសបាល់ទាត់ Diego Maradona ត្រូវបានបញ្ចុះនៅក្នុងពិធីឯកជនមួយក្នុងរដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន។

មានតែសាច់ញាតិនិងមិត្តភក្តិជាង២០នាក់ប៉ុណ្ណោះដែលបានចូលរួមក្នុងពិធីលាជាលើកចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែមុននេះ ហ្វូងមនុស្សដ៏ធំធេងបានចេញមកតាមដងផ្លូវដើម្បីគោរពវិញ្ញាណក្ខន្ធដោយមានអ្នកខ្លះយំ ធ្វើកាយវិការថើបនិងបួងសួងនៅពេលពួកគេឆ្លងកាត់មឈូសរបស់គាត់។

Maradona បានស្លាប់ដោយសារជំងឺគាំងបេះដូងនៅថ្ងៃពុធក្នុងអាយុ៦០ឆ្នាំ។

មរណភាពរបស់លោកបាននាំឲ្យមានការកាន់ទុក្ខនៅជុំវិញពិភពលោកប៉ុន្តែមិនមានកន្លែងណាដែលមានអារម្មណ៍សោកសៅជាងនៅក្នុងប្រទេសដែលចាត់ទុកលោកជាវីរបុរសជាតិនោះទេ។

មឈូសរបស់ Maradona ដែលដណ្តប់ទង់ជាតិនិងអាវបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនមានស្លាកលេខ១០នៅលើខ្នងត្រូវបានដាក់បង្ហាញជាសាធារណៈនៅវិមានប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍។

ត្រឹមពេលរសៀល មនុស្សតម្រង់ជួរប្រវែងជាងមួយគីឡូម៉ែត្របានប៉ះទង្គិចជាមួយប៉ូលិសខណៈពួកគេព្យាយាមឡោមព័ទ្ធវិមាន។

មានរបាយការណ៍អំពីការប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រខណៈមន្រ្តីប្រដាប់ដោយឧបករណ៍បង្ក្រាបកុបកម្មបានព្យាយាមរារាំងហ្វូងមនុស្ស។

នៅទីបំផុត អាជ្ញាធរត្រូវបានបង្ខំចិត្តបញ្ឈប់ការទស្សនាមឈូសជាសាធារណៈដើម្បីរក្សាសន្តិភាព។

ក្បួនដឹកសពបានដឹកសពរបស់គាត់ទៅកាន់ទីបញ្ចុះសព Bella Vista នៅជាយក្រុងដែលគាត់ត្រូវបានគេបញ្ចុះនៅក្បែរផ្នូរឪពុកម្តាយរបស់គាត់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Diego Maradona ស្លាប់ក្នុងវ័យ ៦០ឆ្នាំ ដោយសារជំងឺខ្សោយបេះដូង

ចុចអាន៖ ដំណឹងក្រៀមក្រំ! វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona ទទួលមរណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម