ព័ត៌មានអន្ដរជាតិ
លោក Trump សារភាពថា នឹងចាកចេញពីសេតវិមានទាំងពិបាក
កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) លោកប្រធានាធិបតី Donald Trump បាននិយាយថា វាជារឿងពិបាកណាស់ក្នុងការទទួលស្គាល់បរាជ័យប៉ុន្តែលោកបានសារភាពថា លោកនឹងចាកចេញពីសេតវិមាននៅពេល ពេលវេលាមកដល់ប្រសិនបើតំណាងអ្នកបោះឆ្នោតជ្រើសរើសលោក Joe Biden។
ទោះបីជាយ៉ាងណាក៏ដោយ គាត់មិននិយាយថាតើគាត់នឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់គូប្រជែងដែរឬអត់នោះទេ។

នៅថ្ងៃបុណ្យ Thanksgiving លោកប្រធានាធិបតីបានទទួលសំណួរដំបូងពីប្រព័ន្ធផ្សព្វផ្សាយចាប់តាំងពីការបោះឆ្នោត។
លោក Trump និយាយនៅឯសេតវិមានថា វានឹងក្លាយជារឿងពិបាកបំផុតក្នុងការទទួលយកបរាជ័យពីព្រោះយើងដឹងថាមានការក្លែងបន្លំយ៉ាងខ្លាំង។

លោកប្រធានាធិបតីបាននិយាយថា លោកនឹងចុះចេញនៅថ្ងៃស្បថចូលកាន់តំណែងប្រសិនបើតំណាងអ្នកបោះឆ្នោតបានជ្រើសរើសគូប្រជែងរបស់គាត់។
នៅពេលត្រូវបានសួរថាតើគាត់នឹងចាកចេញដើម្បីធានាឲ្យមានការផ្ទេរអំណាចដោយសន្តិវិធីដែរឬទេ? លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំប្រាកដជាចុះចេញ។ អ្នកដឹងរឿងនេះហើយ”។

ប៉ុន្តែលោកក៏បានព្រមានផងដែរថា វានឹងជាកំហុសមួយសម្រាប់អង្គអ្នកបោះឆ្នោតក្នុងការជ្រើសរើសលោក Biden នៅពេលពួកគេជួបគ្នានៅថ្ងៃទី១៤ខែធ្នូ។
លោកប្រធានាធិបតីបាននិយាយថា “ប្រសិនបើពួកគេធ្វើដូចនេះ ពួកគេនឹងធ្វើខុស”។

លោក Trump បាននិយាយខ្លាំងៗក្នុងព្រឹត្តិការណ៍សារព័ត៌មានហើយចំណុចមួយ នៅពេលត្រូវបានគេចោទសួរអំពីមូលហេតុដែលគាត់នឹងយល់ព្រមទទួលស្គាល់បរាជ័យ គាត់ខឹងសម្បាយ៉ាងខ្លាំងចំពោះអ្នកយកព័ត៌មានម្នាក់ដោយចង្អុលដាក់ហើយនិយាយថា “ខ្ញុំជាប្រធានាធិបតីសហរដ្ឋអាមេរិក។ កុំនិយាយជាមួយប្រធានាធិបតីតាមរបៀបនេះ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ