Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​​ឈប់​ប្រើ​វ៉ាក់​សាំង Moderna​ ១.៦៣​លាន​ដូស​ជុំវិញសារធាតុ​ផ្ទុក​មេរោគ

បានផុស

នៅ

ប្រទេស​ជប៉ុន​​បាន​​ឈប់​ប្រើ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Moderna ចំនួន ១.៦៣​លាន​ដូស បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា​​សារធាតុ​ចម្លែក ឬ​មេ​រោគ​ឆ្លង​។ នេះ​បើ​តាម​ក្រុម​ហ៊ុន​​ឱសថ និង​ក្រសួង​សុខាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​សីហា។

ក្រុម​ហ៊ុន​​ឱសថ Takeda ទទួលបន្ទុក​លើ​ការ​លើ​លក់​ និង​ចែក​ចាយ​វ៉ាក់សាំង Moderna នៅ​ប្រទេស​ជប៉ុន​បាន​និយាយ​ថា ខ្លួនទទួល​បាន​របាយការណ៍​ពី​ទីកន្លែង​ចាក់​វ៉ាក់សាំង​ជា​ច្រើន​ដែល​ថា មាន​សារធាតុ​ចម្លែក​​ត្រូវ​បាន​រក​ឃើញ​នៅ​​ក្នុង​កែវ​​ជា​ច្រើន​ដែល​មិន​ទាន់​បើកគម្រប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​និយាយ​ថា ៖«ផ្អែក​លើ​ការ​ប្រឹក្សា​ជា​មួយ​ក្រសួង​សុខាភិបាល យើង​បាន​​សម្រេច​ផ្អាក​ការ​ប្រើ​ប្រាស់​នូវ​បរិមាណ​ដ៏​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា​នេះ»។

ជា​មួយ​គ្នា​នេះ ក្រុម​ហ៊ុន​បាន​​ជូន​ដំណឹង​​​ទៅ​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង Moderna និង​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ទាន់​មួយ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ហ៊ុន Takeda មិន​បាន​បញ្ជាក់​លំអិត​ពី​លក្ខណៈ​នៃ​​មេរោគ​​ចម្លង​​ទេ ប៉ុន្តែ​និយាយ​ថា រហូត​ដល់​ពេល​នេះ ក្រុម​ហ៊ុន​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណា​មួយ​ពី​កង្វល់​សុខភាព​ដែល​កើត​ចេញ​ពី​ការ​ចាក់​វ៉ាក់សាំង​ទាំង​នោះ​។

ក្រសួង​សុខាភិបាល​ជប៉ុន​បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​ជា​មួយ Takeda ដើម្បី​ធានា​បាន​នូវ​វ៉ាក់សាំង​​​​​ផ្សេង​​​ដើម្បី​ជៀស​វាងប៉ះ​ពាល់ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​បង្កើន​ល្បឿន បន្ទាប់​ពី​ចាប់​ផ្តើម​ដំបូង​យឹត។

ប្រហែល​ជា​៤៣​%នៃ​ប្រជា​ជន​ជប៉ុន​ឥឡូវ​នេះ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ពេញលេញ​ហើយ ប៉ុន្តែ​ប្រទេស​នេះ​នៅ​តែ​កំពុង​ប្រយុទ្ធ​នឹង​ករណី​ឆ្លង​កើន​ឡើង​ខ្ពស់​​ដដែល​​ដោយ​សារ​វីរុស​បំប្លែង​ខ្លួន​ឆ្លង​កាច​សាហាវ Delta រាត​ត្បាត​ខ្លាំង។

រហូត​ដល់​ពេល​នេះ មនុស្ស​ប្រមាណ ១៥៥០០​នាក់​បាន​ស្លាប់​ដោយ​កូវីដនៅ​ប្រទេស​ជប៉ុន និង​កន្លែង​ជា​ច្រើន​​​ស្ថិត​​នៅ​ជាប់​​បំរាម​រឹត​ត្បិត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បំពង់ដែកថែប
ព័ត៌មានអន្ដរជាតិ៤៧ វិនាទី មុន

ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ

ព័ត៌មានជាតិ១០ នាទីutes មុន

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ជីវិតកម្សាន្ដ២១ នាទីutes មុន

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលវាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុប ជួបគ្នានៅ បែលហ្ស៊ិក

Sokha Hotels

ព័ត៌មានពេញនិយម