Connect with us

ព័ត៌មានអន្ដរជាតិ

ឥឡូវ​នេះ ព្រលាន​យន្តហោះ​កាប៊ុល​កំពុងប្រឈម​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម

បានផុស

នៅ

ប្រទេស​មួយ​ចំនួន​និយាយ​ថា មាន​ការ​គំរាម​​​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​នៅ​ព្រលាន​យន្តហោះ​កាប៊ុល និង​បាន​ព្រមាន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​កុំ​ធ្វើ​ដណើរ​ទៅ​ទី​នោះ។

ប្រទេស​អូស្ត្រាលី អាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។ អ្នក​ដែល​​នៅ​ខាង​ក្រៅ​ព្រលាន​យន្តហោះ​ត្រូវ​ចាក​ចេញ​ពី​ទី​នោះ​ជា​បន្ទាន់។

មនុស្ស​ជាង​​៨២០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​​ពី​ព្រលានយន្តហោះ​កាប៊ុល​ដែល​ក្នុងរយៈ​ពេល​​ត្រឹម​តែ​​១០​ថ្ងៃ​កន្លង​ទៅ​​ដែល​ជា​ពេល​ស្ថិត​ក្រោម​កណ្តាប់​ដៃ​ក្រុម​តាលីបង់។ បណ្តា​ប្រទេស​នានា​កំពុង​ប្រញាប់​ជម្លៀស​ប្រជា​ជន​​នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា​ខាង​មុខ​នេះ​ដែល​ជា​កាល​បរិច្ឆេទ​កំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​រាប់​ពាន់​នាក់​កំពុង​រង់​ចាំ​ទាំង​នៅ​ខាង​ក្នុង និង​ខាង​ក្រៅ​ព្រលាន​យន្តហោះ​ ដោយ​ពួគ​គេ​សង្ឃឹម​បាន​ចាក​ចេញ​ពី​ប្រទេស។

យោង​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ឲ្យ​ដឹង​ថា តាលីបង់បាន​ជំទាស់​នឹង​ការ​ពន្យារ​នៃ​ការ​ជម្លៀស​មនុស្ស ប៉ុន្តែ​បាន​សន្យា​អនុញ្ញាត​ឲ្យ​ជន​បរទេស​ និង​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ចាក​ចេញ​ពី​ប្រទេស​លើស​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី ​លោក Marise Payne មាន​ប្រសាសន៍​ថា ៖«មាន​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់ និង​ហានិភ័យ​ខ្ពស់​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​»។

ការ​គំរាម​កំហែង​បាន​កើត​ឡើង បន្ទាប់​ពី​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់​ប្រជា​ជន​ដែល​កំពុង​រង់​ចាំ​នៅ​ច្រក Abbey Gate, East Gate ឬ North Gate ឲ្យ​ចាក​ចេញ​ជា​បន្ទាន់។

ចក្រភព​អង់គ្លេស​បាន​ចេញ​ដំបូន្មាន​​ស្រដៀង​គ្នា​​ដោយ​​ស្នើ​ដល់​ប្រជា​ជន​នៅ​ទី​នោះ​ឲ្យ​ចាក​ចេញ​ជា​បន្ទាន់​​ទៅ​កាន់​កន្លែង​សុវត្ថិភាព និងរង់​ចាំ​ព័ត៌មាន​បន្ថែម។

ការិយាល័យ​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​សន្តិសុខ​នៅ​អាហ្វហ្គានីស្ថាន​​ផុយ​ស្រួយ និង​បន្ថែម​ថា មាន​​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់ និង​ហានិភ័យ​ខ្ពស់​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​។

ក្នុង​សន្ទរកថា​កាល​ពី​ថ្ងៃ​អង្គារ៍ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​លើក​ឡើង​ថា យន្តហោះ​ដែល​គ្រប់​គ្រង​ដោយ​អាមេរិក​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ ពី​ព្រោះ​ការ​គំរាម​កំហែង​​កំពុង​កើន​ឡើង​ពីក្រុម​រដ្ឋ​ឥស្លាម​និយម​នៅ​អាហ្វហ្គានីស្ថាន។​

លោក Blinken បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា មនុស្ស​ប្រហែល​ជា​១៩០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​យន្តហោះ​អាមេរិក​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ។ រហូត​ដល់​ពេល​នេះ ពលរដ្ឋ​អាមេរិក​ប្រមាណ​១៥០០​នាក់​កំពុង​ស្ថិត​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​អាមេរិក​កំពុង​ប្រឹង​ប្រែង​ដើម្បី​ជម្លៀស​ចេញ។

បច្ចុប្បន្ន​នេះ ព្រលាន​យន្តហោះ​កាប៊ុល​ត្រូវ​បានកម្លាំង​ទ័ព​អាមេរិក​ចំនួន ៥៨០​០​នាក់ និង​កម្លាំង​ទ័ព​អង់គ្លេស​១០០០​នាក់​​ឈរ​ជើង និង​ការពារ​​ដើម្បី​ជម្លៀស​ចេញមនុស្ស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម