ព័ត៌មានអន្ដរជាតិ
ទើបប្រកាសពីប្រសិទ្ធភាព ពេលនេះក្រុមហ៊ុន AstraZeneca និយាយថា វ៉ាក់សាំងរបស់ខ្លួនចាំបាច់ត្រូវការសិក្សាបន្ថែមទៀត
ប្រធានក្រុមហ៊ុនផលិតថ្នាំអង់គ្លេស AstraZeneca បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែវិច្ឆិកាថា ការស្រាវជ្រាវបន្ថែមលើវ៉ាក់សាំងកូវីដរបស់ខ្លួនគឺត្រូវការជាចាំបាច់បន្ទាប់ពីមានសំណួរអំពីប្រសិទ្ធភាពប៉ុន្តែការធ្វើតេស្តបន្ថែមនេះទំនងជាមិនប៉ះពាល់ដល់ការអនុម័តបទប្បញ្ញត្តិនៅអឺរ៉ុបទេ។
នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot ត្រូវបានដកស្រង់សម្តីដោយបាននិយាយនៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ជំនួសឲ្យការធ្វើតេស្តបន្ថែមលើដំណើរការដែលកំពុងបន្តនៅអាមេរិក ក្រុមហ៊ុន AstraZeneca អាចចាប់ផ្តើមការសិក្សាថ្មីដើម្បីវាយតម្លៃថាតើកម្រិតវ៉ាក់សាំងទាបមានប្រសិទ្ធភាពប្រសើរជាងការប្រើកម្រិតពេញលេញដែរឬក៏អត់។

ក្រុមហ៊ុន AstraZeneca និងដៃគូរបស់ខ្លួនគឺសាកលវិទ្យាល័យ Oxford បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងស្វែងរកការអនុម័តបទប្បញ្ញត្តិសម្រាប់វ៉ាក់សាំងបន្ទាប់ពីខ្លួនបានបង្ហាញពីប្រសិទ្ធភាពជាមធ្យម៧០ភាគរយ។
អ្នកវិទ្យាសាស្ត្រអាមេរិកបាននិយាយថា អត្រាកាន់តែខ្ពស់នៃប្រសិទ្ធភាពបានកើតឡើងក្នុងពេលធ្វើតេស្តលើមនុស្សដែលមានអាយុ៥៥ឆ្នាំនិងក្រោមនេះ។

ប្រធានក្រុមថ្នាំវ៉ាក់សាំងរបស់ Oxford លោក Andrew Pollard បាននិយាយនៅសប្តាហ៍នេះថា ភស្តុតាងបន្ថែមនឹងមាននៅខែក្រោយប៉ុន្តែលទ្ធផលនៅតែគួរឲ្យកត់សម្គាល់។
លោក Soriot បាននិយាយថា “ឥឡូវនេះ យើងបានរកឃើញអ្វីដែលមើលទៅដូចជាមានប្រសិទ្ធភាពប្រសើរជាងមុន យើងត្រូវតែធ្វើឲ្យមានសុពលភាពដូច្នេះយើងចាំបាច់ត្រូវធ្វើការសិក្សាបន្ថែម”។
លោក Soriot បាននិយាយថា ការសាកល្បងបន្ថែមទំនងជាមិនពន្យារពេលការអនុម័តបទប្បញ្ញត្តិនៅក្នុងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបទេ។

នៅពេលត្រូវបានគេសួរអំពីរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg អ្នកនាំពាក្យរបស់ AstraZeneca បាននិយាយថា “មានគុណសម្បត្តិខ្ពស់ក្នុងការបន្តស៊ើបអង្កេតបន្ថែមទៀតចំពោះវ៉ាក់សាំងពាក់កណ្តាលដូសឬពេញមួយដូស”។
លោកនិយាយថា “យើងកំពុងវាយតម្លៃបន្ថែមទៀតលើទិន្នន័យហើយនឹងធ្វើការជាមួយនិយ័តករលើវិធីសាស្រ្តល្អបំផុតសម្រាប់ការវាយតម្លៃបន្ថែម”។
មានក្តីសង្ឃឹមខ្ពស់ចំពោះវ៉ាក់សាំង AstraZeneca / Oxford ដែលលោក Pollard បានសាទរថាជាវ៉ាក់សាំងសម្រាប់ពិភពលោកជាមួយតម្លៃថោកជាងក្នុងការផលិតនិងងាយស្រួលក្នុងការទុកដាក់និងចែកចាយ។

វាអាចត្រូវបានស្តុក ដឹកជញ្ជូននិងទុកដាក់តាមស្ថានភាពទូទឹកកកធម្មតាចន្លោះពី២ទៅ៨អង្សាសេក្នុងរយៈពេលយ៉ាងតិច៦ខែ។
ក្រុមហ៊ុន AstraZeneca / Oxford ក៏បានសន្យាផងដែរថា នឹងផ្តល់វ៉ាក់សាំងរបស់ខ្លួនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានមិនរកប្រាក់ចំណេញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP/ Reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ