Connect with us

ព័ត៌មានអន្ដរជាតិ

ទើបប្រកាសពីប្រសិទ្ធភាព ពេលនេះក្រុមហ៊ុន AstraZeneca និយាយថា វ៉ាក់សាំងរបស់ខ្លួនចាំបាច់ត្រូវការសិក្សាបន្ថែមទៀត

បានផុស

នៅ

ប្រធានក្រុមហ៊ុនផលិតថ្នាំអង់គ្លេស AstraZeneca បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែវិច្ឆិកាថា ការស្រាវជ្រាវបន្ថែមលើវ៉ាក់សាំងកូវីដរបស់ខ្លួនគឺត្រូវការជាចាំបាច់បន្ទាប់ពីមានសំណួរអំពីប្រសិទ្ធភាពប៉ុន្តែការធ្វើតេស្តបន្ថែមនេះទំនងជាមិនប៉ះពាល់ដល់ការអនុម័តបទប្បញ្ញត្តិនៅអឺរ៉ុបទេ។

នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot ត្រូវបានដកស្រង់សម្តីដោយបាននិយាយនៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ជំនួសឲ្យការធ្វើតេស្តបន្ថែមលើដំណើរការដែលកំពុងបន្តនៅអាមេរិក ក្រុមហ៊ុន AstraZeneca អាចចាប់ផ្តើមការសិក្សាថ្មីដើម្បីវាយតម្លៃថាតើកម្រិតវ៉ាក់សាំងទាបមានប្រសិទ្ធភាពប្រសើរជាងការប្រើកម្រិតពេញលេញដែរឬក៏អត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន AstraZeneca និងដៃគូរបស់ខ្លួនគឺសាកលវិទ្យាល័យ Oxford បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងស្វែងរកការអនុម័តបទប្បញ្ញត្តិសម្រាប់វ៉ាក់សាំងបន្ទាប់ពីខ្លួនបានបង្ហាញពីប្រសិទ្ធភាពជាមធ្យម៧០ភាគរយ។

អ្នកវិទ្យាសាស្ត្រអាមេរិកបាននិយាយថា អត្រាកាន់តែខ្ពស់នៃប្រសិទ្ធភាពបានកើតឡើងក្នុងពេលធ្វើតេស្តលើមនុស្សដែលមានអាយុ៥៥ឆ្នាំនិងក្រោមនេះ។

ប្រធានក្រុមថ្នាំវ៉ាក់សាំងរបស់ Oxford លោក Andrew Pollard បាននិយាយនៅសប្តាហ៍នេះថា ភស្តុតាងបន្ថែមនឹងមាននៅខែក្រោយប៉ុន្តែលទ្ធផលនៅតែគួរឲ្យកត់សម្គាល់។

លោក Soriot បាននិយាយថា “ឥឡូវនេះ យើងបានរកឃើញអ្វីដែលមើលទៅដូចជាមានប្រសិទ្ធភាពប្រសើរជាងមុន យើងត្រូវតែធ្វើឲ្យមានសុពលភាពដូច្នេះយើងចាំបាច់ត្រូវធ្វើការសិក្សាបន្ថែម”។

លោក Soriot បាននិយាយថា ការសាកល្បងបន្ថែមទំនងជាមិនពន្យារពេលការអនុម័តបទប្បញ្ញត្តិនៅក្នុងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបទេ។

នៅពេលត្រូវបានគេសួរអំពីរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg អ្នកនាំពាក្យរបស់ AstraZeneca បាននិយាយថា “មានគុណសម្បត្តិខ្ពស់ក្នុងការបន្តស៊ើបអង្កេតបន្ថែមទៀតចំពោះវ៉ាក់សាំងពាក់កណ្តាលដូសឬពេញមួយដូស”។

លោកនិយាយថា “យើងកំពុងវាយតម្លៃបន្ថែមទៀតលើទិន្នន័យហើយនឹងធ្វើការជាមួយនិយ័តករលើវិធីសាស្រ្តល្អបំផុតសម្រាប់ការវាយតម្លៃបន្ថែម”។

មានក្តីសង្ឃឹមខ្ពស់ចំពោះវ៉ាក់សាំង AstraZeneca / Oxford ដែលលោក Pollard បានសាទរថាជាវ៉ាក់សាំងសម្រាប់ពិភពលោកជាមួយតម្លៃថោកជាងក្នុងការផលិតនិងងាយស្រួលក្នុងការទុកដាក់និងចែកចាយ។

វាអាចត្រូវបានស្តុក ដឹកជញ្ជូននិងទុកដាក់តាមស្ថានភាពទូទឹកកកធម្មតាចន្លោះពី២ទៅ៨អង្សាសេក្នុងរយៈពេលយ៉ាងតិច៦ខែ។

ក្រុមហ៊ុន AstraZeneca / Oxford ក៏បានសន្យាផងដែរថា នឹងផ្តល់វ៉ាក់សាំងរបស់ខ្លួនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានមិនរកប្រាក់ចំណេញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP/ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម