Connect with us

ព័ត៌មានអន្ដរជាតិ

យោធាអាមេរិក មិនមានសមត្ថភាពជួយសង្គ្រោះជនជាតិរបស់ខ្លួន ដែលជាប់នៅខាងក្រៅទីក្រុង កាប៊ុល បានទេ

បានផុស

នៅ

លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា យោធាអាមេរិកមិនមានសមត្ថភាពជួយសង្គ្រោះជនជាតិអាមេរិកនិងអាហ្វហ្គានីស្ថាន ដែលចង់ចាកចេញពីប្រទេសខណៈពួកគេកំពុងស្ថិតនៅខាងក្រៅទីក្រុងកាប៊ុលបាននោះទេ។

លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ

លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនចង់ដាក់ការរំពឹងទុកថា យើងនឹងអាចហោះហើរទូទាំងប្រទេស ដើម្បីយកមនុស្សបាននោះទេ”។

មន្ទីរបញ្ចកោណបានបញ្ជាក់ថា យោធាអាមេរិកបានប្រើឧទ្ធម្ភាគចក្រ ដើម្បីដឹកមនុស្សចូលទៅក្នុងអាកាសយានដ្ឋានចំនួន ៣ លើកមកហើយ ហើយនិយាយថា រដ្ឋាភិបាលអាមេរិកកំពុងទទួលការអំពាវនាវសុំជំនួយពីអ្នកដទៃ។

ក្នុងចំណោមពួកគេ មានជនជាតិអាហ្វហ្គានីស្ថានចំនួន៤០នាក់ មកពីទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ដែលមិនអាចទៅដល់ទីក្រុងកាប៊ុលបាន។ នេះបើយោងតាមកាសែត San Diego Union-Tribune។

លោក Kirby និយាយថា “មានដែនកំណត់ចំពោះសមត្ថភាពរបស់យើង នៅទីនេះ។ ប៉ុន្តែនៅពេលដែលយើងអាចជួយបាន ហើយប្រសិនបើយើងត្រូវការយន្តហោះដើម្បីជួយ យើងនឹងធ្វើវា”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ពលរដ្ឋ អាហ្វហ្គានីស្ថាន ដែលមានឯកសារស្របច្បាប់ សង្ឃឹមជម្លៀសចេញពីប្រទេស ក្រោយដាច់ខែនេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម