ព័ត៌មានអន្ដរជាតិ
ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន កំពុងជីកលេណដ្ឋានត្រៀមទប់ទល់ការវាយប្រហាររបស់តាលីបង់
ប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់អាចដណ្តើមបានទីក្រុងកាប៊ុល ដោយគ្មានការប្រយុទ្ធគ្នា យោងតាមសារព័ត៌មាន Khaama Press ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថានបាននិយាយថា យុទ្ធជនមកពីចលនាតស៊ូនៃរណសិរ្សតស៊ូជាតិ (NRF) ឥឡូវនេះកំពុងជីកលេណដ្ឋានមួយដើម្បីការពារខេត្តជ្រលងភ្នំ Panjshir ។
យោងតាមរបាយការណ៍បានឲ្យដឹងថា “រណសិរ្ស NRF បានបំពាក់កាំភ្លើងយន្ត កាំភ្លើងត្បាល់ និងប៉ុស្តិ៍ត្រួតពិនិត្យដែលការពារដោយបាវខ្សាច់ ក្នុងការស្មានទុកជាមុនថានឹងមានការវាយប្រហាររបស់តាលីបង់លើបន្ទាយរបស់ពួកគេ” ។
ការប្រឈមមុខដាក់គ្នារវាងតាលីបង់ និងរណសិរ្ស NRF កាន់តែខ្លាំងឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលក្រុមតាលីបង់បានទុកពេលឲ្យមេដឹកនាំរណសិរ្ស NRF លោក Ahmad Massoud កូនប្រុសរបស់អតីតមេដឹកនាំប្រឆាំងតាលីបង់លោក Ahmad Shah Massoud បួនម៉ោងដើម្បីចុះចាញ់ ។
ជាការឆ្លើយតបលោក Massoud បាននិយាយថា រណសិរ្ស NRF នៅជ្រលងភ្នំ Panjshir នឹងមិនចុះចាញ់ឡើយ ហើយអ្នកស្រុកបានត្រៀមខ្លួនដើម្បីប្រយុទ្ធ ប៉ុន្តែគាត់មិនបានច្រានចោលការចរចាសន្តិភាពណាមួយឡើយ ។
ដោយដកស្រង់ប្រភពមួយនៅតាលីបង់ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា យុទ្ធជនតាលីបង់ជាច្រើនរយនាក់កំពុងធ្វើដំណើរឆ្ពោះទៅជ្រលងភ្នំ Panjshir ខណៈរណសិរ្ស NRF បានរាយការណ៍ថា កងទ័ពប្រហែល ៦ ពាន់នាក់កំពុងស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីទប់ទល់ក្រុមតាលីបង់ ។
នៅថ្ងៃទី ១៨ ខែសីហា លោក Massoud បានសរសេរសារមួយទៅកាន់កាសែត Washington Post អំពីការសុំជំនួយពីអន្តរជាតិ ។ នៅក្នុងការអំពាវនាវរបស់គាត់ទៅកាន់ប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លោក Massoud បានសរសេរថា តាលីបង់មិនត្រឹមតែជាបញ្ហាសម្រាប់អាហ្វហ្គានីស្ថាននោះទេ ហើយប្រទេសអាហ្វហ្គានីស្ថានដែលស្ថិតក្រោមក្រុមតាលីបង់ វានឹងក្លាយជាចំណុចសូន្យនៃអំពើភេរវកម្មឥស្លាមជ្រុលនិយម ។
គួរបញ្ជាក់ថា ទីក្រុងកាប៊ុលបានធ្លាក់ទៅលើដៃក្រុមតាលីបង់កាលពីថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីប្រធានាធិបតីលោក Mohammad Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន បដិសេធមិនចុះចាញ់ តាលីបង់ ហើយព្រមានសង្គ្រាមនឹងផ្ទុះឡើង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់