ព័ត៌មានអន្ដរជាតិ
ប្រជាជនម៉ាឡេស៊ី សម្រុកទិញវ៉ាក់សាំងក្រដាស សែនឲ្យខ្មោច
ខណៈដែលពិភពលោកកំពុងប្រញាប់ប្រញាល់ចាក់វ៉ាក់សាំងដល់មនុស្ស ដើម្បីការពារជំងឺកូវីដ -១៩, ម្ចាស់ហាងមួយនៅប្រទេសម៉ាឡេស៊ី កំពុងសប្បាយកើបលុយ ដោយសារតែវ៉ាក់សាំងធ្វើពីក្រដាសរបស់គាត់ លក់ដាច់យ៉ាងខ្លាំង ព្រោះប្រជាជននាំគ្នាទិញយកទៅសែន អំឡុងពិធីបុណ្យសាសនាមួយ ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់។

ពិធីបុណ្យ Hungry Ghost festival ឬបុណ្យសែនក្បាលទឹក ត្រូវបានគេលើកឡើងអំពីជំនឿថា វិញ្ញាណអ្នកស្លាប់បានវិលត្រឡប់មកផែនដីវិញ ក្នុងខែទី ៧ នៃប្រតិទិនចន្ទគតិចិន។ ក្នុងអំឡុងពេលនេះ មនុស្សម្នាបានទុកអាហារសម្រាប់ខ្មោច ហើយដុតធូបនិងគ្រឿងបូជាដែលធ្វើពីក្រដាស ស្រដៀងទៅនឹងរបស់ពិតៗ។

ឆ្នាំនេះ ប្រអប់ដែលមានដាក់សឺរ៉ាំងមួយ និងវ៉ាក់សាំងចំនួនពីរដប ដែលធ្វើពីក្រដាស គឺស្ថិតក្នុងចំណោមរបស់ដែលលក់ដាច់បំផុតសម្រាប់ពិធីបុណ្យនេះ នៅឯហាងលក់គ្រឿងសែនរបស់លោក Raymond Shieh Siow Leong ក្នុងទីក្រុង Johor Bahru ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។

លោក Shieh បាននិយាយថា “ស្ថានភាពកូវីដ នៅក្នុងប្រទេសរបស់យើងគឺធ្ងន់ធ្ងរណាស់ ហើយមនុស្សជាច្រើនបានស្លាប់មុនពេលទទួលថ្នាំបង្ការ”។

លោក Shieh បន្តថា គាត់បានចាប់ផ្តើមផលិតវ៉ាក់សាំងក្រដាស នៅដើមខែសីហា ដោយផលិតបានប្រហែល ៣០ ទៅ ៥០ ឈុតក្នុងមួយថ្ងៃ។ ឈុតនីមួយៗមានតម្លៃ ២២.៨០ រីងហ្គីត (៥.៤៥ ដុល្លារអាមេរិក) ហើយគិតមកដល់ពេលនេះ គាត់លក់បានជាង ២០០ ឈុតហើយ។
យើងបានផលិតវ៉ាក់សាំងក្រដាសនេះដើម្បីជាធ្វើតេស្តវិធីសាស្រ្តនៅលើទីផ្សារ ប៉ុន្តែយើងមិនរំពឹងថា នឹងមានប្រជាប្រិយភាពល្អបែបនេះនោះទេ។

ម៉ាឡេស៊ី គឺជាប្រទេសដែលមានអត្រាឆ្លងនិងស្លាប់ខ្ពស់ជាងគេបំផុតមួយ នៅអាស៊ីអាគ្នេយ៍ដោយមានករណីឆ្លងសរុបជិត ១.៦ លានករណី និងមានអ្នកស្លាប់ចំនួន ១៤,៨១៨ នាក់។ ប្រជាជនប្រមាណ ៥៧ភាគរយ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងតិចមួយដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ សម្ដេចតេជោ បញ្ជាដាច់ណាត់ មិនឲ្យផែនការចាក់វ៉ាក់សាំងរយីករយាក ដូចដំណាក់កាលចុងក្រោយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ