Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងពីទំហំសព្វាវុធ រថពាសដែក និងយន្តហោះរបស់អាមេរិក ដែលធ្លាក់ដល់ដៃក្រុម តាលីបង់ 

បានផុស

នៅ

បច្ចុប្បន្ន ក្រុមអ្នកប្រយុទ្ធតាលីបង់ កំពុងកាន់កាប់កាំភ្លើងរហូតដល់ទៅ ២០០,០០០ ដើម, រថយន្ត Humvees ២០,០០០ គ្រឿងនិងយន្តហោះរាប់រយគ្រឿង ដែលអាមេរិកបានផ្តល់ឲ្យកងទ័ពអាហ្វហ្គានីស្ថាន។

ព័ត៌មាននេះបានកើតឡើង បន្ទាប់ពីមានវីដេអូលេចធ្លាយមួយ បង្ហាញពីពួកតាលីបង់កំពុងធ្វើតេស្តឧទ្ធម្ភាគចក្រ Blackhawk ផលិតនៅអាមេរិកតម្លៃ ៦ លានដុល្លារ។

Seven Black Hawk helicopters arrived in Afghanistan as late as last month
ឧទ្ធម្ភាគចក្រ Blackhawk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានទទួលស្គាល់ថា សហរដ្ឋអាមេរិកមិនដឹងច្បាស់ថាតើ សព្វាវុធប៉ុន្មាន ពេលនេះបានធ្លាក់ដល់ដៃសត្រូវនោះទេ។

ប៉ុន្តែសារព័ត៌មានជាច្រើនបានចែករំលែកស្ថិតិគួរឲ្យព្រួយបារម្ភ រួមទាំងរថយន្តម៉ាក Humvees ចំនួន ២២,០០០ គ្រឿង ដែលអាមេរិកបានផ្តល់ទៅឲ្យកងកម្លាំងអាហ្វហ្គានីស្ថាននៅចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៦ ផងដែរ។

Between 2004 and 2016, the US bought the Afghans more than 64,000 machine guns. Above, a Taliban fighter stands guard at a checkpoint in Kabul on Wednesday

គ្រឿងបរិក្ខារដែលផ្តល់ដោយអាមេរិកដល់កងទ័ពអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នអាចស្ថិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់ ក៏រួមមានរថយន្តយុទ្ធសាស្ត្រចំនួន ៥០,០០០ គ្រឿង រថយន្តធន់នឹងគ្រាប់មីន ១,០០០ គ្រឿងនិងរថពាសដែក ១៥០ គ្រឿងផងដែរ។

យន្តហោះដែលទំនងជាទុកឲ្យក្រុមតាលីបង់ប្រើប្រាស់រួមមានយន្តហោះនិងឧទ្ធម្ភាគចក្រជាង ១៦០ គ្រឿង ក្នុងនោះមានយន្តហោះដឹកជញ្ជូន C-130 ចំនួន៤គ្រឿង, យន្តហោះវាយប្រហារ A-29 Super Tucano ចំនួន២៣គ្រឿង, ឧទ្ធម្ភាគចក្រ UH-60 Black Hawk ចំនួន៤៥គ្រឿង និងឧទ្ធម្ភាគចក្រ MD530 ចំនួន៥០គ្រឿង។

The Afghan military has four C-130 transport aircraft, seen above. US-provided military equipment is now in danger of falling into Taliban hands as the group takes over Afghanistan
យន្តហោះដឹកជញ្ជូន C-130 

អាមេរិកក៏បានផ្តល់កាំភ្លើងយ៉ាងហោចណាស់ ២០០,០០០ ដើមដល់កងទ័ពអាហ្វហ្គានីស្ថានផងដែរ រួមមានកាំភ្លើងបាញ់ស៊ីប M24, កាំភ្លើង M18, មីស៊ីលប្រឆាំងរថក្រោះ, កាំភ្លើងស្វ័យប្រវត្តិ, កាំភ្លើងត្បាល់និងគ្រាប់រ៉ុកកែត។

នៅចន្លោះឆ្នាំ ២០០៣ ដល់ ២០១៦ សហរដ្ឋអាមេរិកបានទិញឲ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននូវរថយន្តធុនស្រាលចំនួន ៤២,០០០ គ្រឿង ដូចជារថយន្តភីកអាប់ Ford Ranger និងរថយន្តដឹកទំនិញជាដើម ហើយមានរថយន្តយុទ្ធសាស្ត្រធុនមធ្យមចំនួន ៩,០០០ គ្រឿងនិងរថយន្ត Humvees ជាង២២,០០០ គ្រឿងទៀត។

High Mobility Multipurpose Wheeled Vehicle (HMMWV) | Military.com
រថយន្ត Humvees

ដោយគ្រាន់តែសម្រាប់រថយន្ត Humvees, សហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រហែល ២.១៣ ពាន់លានដុល្លារទៅហើយ។

នៅចន្លោះឆ្នាំ ២០០៧ ដល់ ២០១៦ សហរដ្ឋអាមេរិកបានផ្តល់ឲ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននូវឧទ្ធម្ភាគចក្រចំនួន ១១០ គ្រឿងនិងយន្តហោះដឹកទំនិញចំនួន ៦០ គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល ដែលបោះពុម្ពផ្សាយដោយគេហទំព័រ Openthebooks.com៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យោធាអាមេរិក មិនមានសមត្ថភាពជួយសង្គ្រោះជនជាតិរបស់ខ្លួន ដែលជាប់នៅខាងក្រៅទីក្រុង កាប៊ុល បានទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤១ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម