Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីប្រេស៊ីលមិនខ្វល់រឿងវ៉ាក់សាំងកូវីដ ១៩

បានផុស

នៅ

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនទទួលយក ឬខ្វល់ខ្វាយរឿងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នោះទេ ហើយវាជារបាយការណ៍ចុងក្រោយបង្អស់ដែលលោកបានបង្ហាញពីការសង្ស័យចំពោះកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺមួយនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន មេដឹកនាំស្តាំនិយមរូបនេះបានបន្ថែមថា សភាទំនងជាមិនតម្រូវឲ្យប្រជាជនប្រេស៊ីលទទួលយក ឬចាក់វ៉ាក់សាំងនោះទេ ។

ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក ហើយលោក Bolsonaro ក៏បានចាត់ទុក និងមើលងាយជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរមួយនេះរយៈពេលជាច្រើនខែ ខណៈខ្លួនលោកផ្ទាល់ក៏បានឆ្លងជំងឺនេះផងដែរ ។ លោក Bolsonaro “ខ្ញុំកំពុងប្រាប់អ្នក ខ្ញុំនឹងមិនយកវ៉ាក់សាំងនោះទេ ។ វាជាសិទ្ធិរបស់ខ្ញុំ” ។

លោក Bolsonaro ក៏បានសម្តែងការងឿងឆ្ងល់ចំពោះប្រសិទ្ធភាពនៃការពាក់ម៉ាសក្នុងការផ្សាយផ្ទាល់នេះ ដោយបញ្ជាក់ថាមានភ័ស្តុតាងតិចតួចប៉ុណ្ណោះដែលអាចសន្និដ្ឋានអំពីប្រសិទ្ធភាពនៃម៉ាសក្នុងការទប់ស្កាត់ការចម្លងវីរុស ។

ប្រធានាធិបតីរូបនេះបាននិយាយម្តងហើយម្តងទៀតថា ប្រជាជនប្រេស៊ីលនឹងមិនតម្រូវឲ្យចាក់វ៉ាក់សាំងនោះទេ នៅពេលដែលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ មានវត្តមានទ្រង់ទ្រាយធំ ។ កាលពីខែតុលា គាត់បានលេងសើចនៅលើបណ្ដាញ Twitter ថា ការចាក់វ៉ាក់សាំងនឹងតម្រូវសម្រាប់តែឆ្កែរបស់គាត់ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦.២ លានករណី និងមានអ្នកស្លាប់ចំនួន ១៧១,៤៩៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម