ព័ត៌មានអន្ដរជាតិ
Breaking News! ប្រទេសជាច្រើនបញ្ឈប់ការជម្លៀសប្រជាជនចេញពី អាហ្វហ្គានីស្ថាន ក្រោយការគំរាមវាយប្រហារភេរវកម្មពីក្រុម ISIS
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Ben Wallace បាននិយាយថា “មានហានិភ័យខ្ពស់នៃការវាយប្រហារភេរវកម្មដោយក្រុម ISIS នៅព្រលានយន្តហោះក្រុងកាប៊ុល ហើយកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនត្រូវបានបង្វែរទិសដៅ” ។
លោករដ្ឋមន្ត្រីនិយាយថា “ការវាយប្រហារដ៏សាហាវរបស់ក្រុម ISIS អាចកើតឡើងអាកាសយានដ្ឋានក្រុងកាប៊ុលក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ” ។
ទន្ទឹមនោះ ប្រទេសបារាំង បែលហ្ស៊ិក ប៉ូឡូញ ដាណឺម៉ាក និងហូឡង់ ប្រកាសពីគម្រោងបញ្ឈប់ការហោះហើររបស់យន្តហោះក្នុងការជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ។
ស្របពេលជាមួយគ្នានេះ សេតវិមាននិយាយថា មនុស្ស ៨២,៣០០ នាក់ត្រូវបានដឹកចេញពីអាហ្វហ្កានីស្ថានដោយកងកម្លាំងលោកខាងលិច ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកសង្វេគនោះគឺ ក្មេងៗដែលគ្មានអ្នកយកទៅនៅតែស្ថិតក្នុងព្រលានយន្តហោះក្រុងកាប៊ុល ។
ជាចុងក្រោយ អ្នកជំនាញភេរវកម្មនិយាយថា ក្រុម ISIS នៅអាហ្វហ្គានីស្ថាន ពិតជាមានអាកប្បកិរិយាចម្លែកណាស់ ដោយធ្វើឲ្យយើងពិបាកក្នុងការទប់ស្កាត់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ តាលីបង់ អនុញ្ញាតឲ្យអ្នកមានហានិភ័យចាកចេញពី អាហ្វហ្គានីស្ថាន បន្ទាប់ពីថ្ងៃទី ៣១ សីហា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ