ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ព្រមាន«មិនលើកលែងដល់ជនវាយប្រហារនៅកាប៊ុល»
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានផ្តល់ការព្រមានដល់ជនដៃដល់នៃការវាយប្រហារបំផ្ទុះគ្រាប់បែកពីរលើក នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។
លោក ចូ បៃដិន មានប្រសាសន៍ថា ៖«យើងនឹងមិនលើកលែងទេ។ យើងនឹងមិនភ្លេចទេ។ យើងនឹងតាមប្រមាញ់ និងសងអ្នកវិញ»។ លោកបានបង្ហើបថា អ្នកវាយប្រហារប្រហែលជាចេញមកពីពន្ធនាគារដែលត្រូវបានបើកដោយតាលីបង់។

លោកក៏បានយោងទៅលើក្រុមភេវរករ ISIS-K ដែលបាននិយាយមុនថា ខ្លួនស្ថិតនៅពីក្រិយការបំផ្ទុះនៅព្រលានយន្តហោះ។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា អាមេរិកនឹងមិនត្រូវបានរារាំងដោយភេរវករទេ។
លោកមានប្រសាសន៍ថា ៖«យើងនឹងមិនបញ្ឈប់បេសកកម្មទេ។ យើងនឹងបន្តការជម្លៀសទៀត»។
ការវិវត្តរយៈពេល២៤ម៉ោងចុងក្រោយនៅអាហ្វហ្គានីស្ថានគិតត្រឹមព្រឹកថ្ងៃសុក្រនេះមានដូចខាងក្រោម៖
- ហោចណាស់ជនជាតិអាហ្វហ្គានីស្ថានជាង៦០នាក់ត្រូវបានសម្លាប់ និង១៤០នាក់របួសពីការផ្ទុះគ្រាប់បែកអត្តឃាត២លើកនៅព្រលានយន្តហោះកាប៊ុលកាលពីយប់មិញ។
- កម្លាំងទ័ពអាមេរិក១៣នាក់ត្រូវបានសម្លាប់។ វាជាការវាយប្រហារថ្លុកឈាមបំផុតគិតចាប់តាំងពីកម្លាំងអាមេរិកស្ថិតនៅអាហ្វហ្គានីស្ថានពីឆ្នាំ២០១១។
- ឆ្លើយតបនឹងការវាយប្រហារ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រាប់ជនដៃដល់ថា ៖«យើងនឹងតាមប្រមាញ់ និងសងអ្នកវិញ»។
- លោកក៏បានប្តេជ្ញាបញ្ឈប់ការដកពលរដ្ឋងាមេរិក ប៉ុន្តែទទួលស្គាល់ថា ការជម្លៀសមនុស្សចេញមិនធានាសុវត្ថិភាពទេ។
- លោកប្រធានាធិបតីនិយាយថា រហូតដល់ពេលនេះមិនមានភស្តុតាងនៃការបំផ្ទុះរវាងតាលីបង់ និងរដ្ឋឥស្លាមនិយម ដែលអះអាងថា ខ្លួនស្ថិតនៅក្រោយពីការវាយប្រហារ។
- មេដឹកប្រទេសលោកខាងលិចបានថ្កោលទោសការវាយប្រហារនៅកាប៊ុល ខណៈប្រទេសជាច្រើនកំពុងប្រឹងប្រែងប្រតិបត្តិការជម្លៀសពលរដ្ឋរបស់ពួកគេ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ