ព័ត៌មានអន្ដរជាតិ
មកស្គាល់ឲ្យច្បាស់ពីក្រុមដែលបំផ្ទុះគ្រាប់បែកអត្តឃាត នៅព្រលានយន្តហោះទីក្រុង កាប៊ុល តើពួកគេជានរណា?
Isis-K ឬឈ្មោះពេញ Islamic State Khorasan Province (ISKP) គឺជាសម្ព័ន្ធក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម ISIS ដែលសកម្មនៅប្រទេស អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន។
ពួកគេគឺជាក្រុមប្រព្រឹត្តអំពើឃោឃៅនិងហិង្សាបំផុត ក្នុងចំណោមក្រុមសកម្មប្រយុទ្ធជីហាដទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/isis-k-afghanistan-62.jpg)
ក្រុមនេះ ត្រូវបានបង្កើតឡើងនៅខែមករាឆ្នាំ ២០១៥ នៅពេលអំណាចក្រុម IS ក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីឡើងដល់កំពូល មុនពេលរដ្ឋកាលីហ្វាតដែលប្រកាសដោយខ្លួនឯង ត្រូវរងបរាជ័យនិងកម្ទេចដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។
ក្រុមនេះ បានកែនសកម្មប្រយុទ្ធចេញពីក្រុមជីហាដអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន ជាពិសេសសមាជិកក្រុមតាលីបង់អាហ្វហ្គានីស្ថានដែលរត់ចោលជួរ ព្រោះពួកគេមើលឃើញថា អង្គការរបស់ខ្លួនមិនទាន់ជ្រុលនិយមខ្លាំងនោះទេ។
តើ Isis-K ខ្លាំងប៉ុនណា?
Isis-K ត្រូវបានស្តីបន្ទោសចំពោះអំពើឃោរឃៅដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបើកការវាយប្រហារផ្តោតលើសាលារៀនរបស់ក្មេងស្រី មន្ទីរពេទ្យនិងសូម្បីតែបន្ទប់សម្ភព ដោយនៅទីនោះ ពួកគេបានបាញ់សម្លាប់ស្ត្រីមានផ្ទៃពោះនិងគិលានុបដ្ឋាយិកា។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/4b9670333a7743248b343f7bb6ccd2b7-1024x576.jpeg)
មិនដូចតាលីបង់ដែលផ្តោតការចាប់អារម្មណ៍តែនៅអាហ្វហ្គានីស្ថានទេ ក្រុម Isis-K គឺជាផ្នែកមួយនៃបណ្តាញ IS ទូទាំងពិភពលោក ដែលព្យាយាមវាយប្រហារគោលដៅលោកខាងលិច អន្តរជាតិនិងមនុស្សធម៌គ្រប់ទីកន្លែងដែលពួកគេអាចទៅដល់។
តើពួកគេស្ថិតនៅទីណា?
Isis-K មានមូលដ្ឋាននៅខេត្ត Nangarhar ភាគខាងកើត ជិតផ្លូវរត់ពន្ធមនុស្សនិងគ្រឿងញៀន ចេញចូលប្រទេសប៉ាគីស្ថាន។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/120297347_mediaitem120297344.jpg)
នៅពេលក្រុមនេះឡើងដល់ចំណុចកំពូល ពួកគេមានអ្នកប្រយុទ្ធប្រហែល ៣,០០០ នាក់ ប៉ុន្តែបានស្លាប់និងរងរបួសយ៉ាងច្រើន នៅក្នុងការប៉ះទង្គិចជាមួយទាំងកងកម្លាំងសន្តិសុខអាមេរិកនិងអាហ្វហ្គានីស្ថាន និងទាំងជាមួយក្រុមតាលីបង់ផងដែរ។
តើពួកគេមានទំនាក់ទំនងជាមួយតាលីបង់ដែរឬទេ?
ប្រហែលជា មាន តាមរយៈភាគីទីបី គឺបណ្តាញ Haqqani។
យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា មានទំនាក់ទំនងយ៉ាងរឹងមាំរវាង Isis-K និង Haqqani ដែលជាបណ្តាញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ តាលីបង់។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/0_SDC_MDG_-isis-k_26870JPG.jpg)
បច្ចុប្បន្ន បុរសដែលទទួលបន្ទុកផ្នែកសន្តិសុខនៅទីក្រុងកាប៊ុលគឺមានឈ្មោះ Khalil Haqqani ដែលគេតាមចាប់ ហើយក្បាលរបស់គាត់មានតម្លៃរហូតដល់ទៅ ៥លានដុល្លារឯណោះ។
លោកវេជ្ជបណ្ឌិត Sajjan Gohel មកពីមូលនិធិអាស៊ីប៉ាស៊ីហ្វិក បានឃ្លាំមើលបណ្តាញសកម្មប្រយុទ្ធនៅអាហ្វហ្គានីស្ថាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/NINTCHDBPICT000675092933-1.jpg)
លោកនិយាយថា “ការវាយប្រហារធំៗជាច្រើនលើក នៅចន្លោះឆ្នាំ២០១៩ ដល់២០២១ គឺពាក់ព័ន្ធនឹងកិច្ចសហការរវាង Isis-K, បណ្តាញ Haqqani របស់តាលីបង់និងក្រុមភេរវករដទៃទៀតដែលមានមូលដ្ឋាននៅប្រទេស ប៉ាគីស្ថាន”។
នៅពេលដែលក្រុមតាលីបង់ កាន់កាប់ទីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ខែសីហា ក្រុមនេះបានដោះលែងអ្នកទោសមួយចំនួនធំ ចេញពីពន្ធនាគារ Pul-e-Charki ដែលរួមមានទាំងសកម្មប្រយុទ្ធក្រុម IS និងអាល់កៃដាផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/1789289add4794315e0b6fdd0e8948ae.jpg)
ប៉ុន្តែក្រុម ISIS-K មានការខ្វែងគំនិតគ្នាជាមួយក្រុមតាលីបង់ ដោយចោទប្រកាន់ពួកគេថាបានបោះបង់ចោលពួកជីហាដនិងសមរភូមិ ហើយងាកទៅរកការចរចាសន្តិភាពនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់នៅទីក្រុងដូហា ប្រទេសកាតាវិញ។
ឥឡូវនេះ ក្រុមសកម្មប្រយុទ្ធ IS គឺជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំមួយ សម្រាប់រដ្ឋាភិបាលតាលីបង់ដែលនឹងចូលកាន់តំណែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទស្សនាវីដេអូនិងរូបភាពរន្ធត់ៗ បន្ទាប់ពីការវាយប្រហារអត្តឃាតនៅ អាហ្វហ្គានីស្ថាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច