ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រឈមការវាយប្រហារបន្ថែមទៀត បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅទីក្រុង កាប៊ុល
កងទ័ពអាមេរិកដែលកំពុងជួយជម្លៀសជនជាតិអាហ្វហ្គានីស្ថាន ដើម្បីគេចចេញពីការគ្រប់គ្រងរបស់ក្រុមតាលីបង់ កំពុងប្រឈមនឹងការវាយប្រហារបន្ថែមទៀតនៅថ្ងៃសុក្រនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមភេរវករសម្ព័ន្ធ ISIS បើកការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខ្លោងទ្វារ អាកាសយានដ្ឋានក្រុងកាប៊ុល ដែលមានមនុស្សកកកុញដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៦០ នាក់និងកងទ័ពអាមេរិក ១៣ នាក់។

វីដេអូដែលថតដោយអ្នកកាសែតអាហ្វហ្គានីស្ថាន បានបង្ហាញពីសាកសពរាប់សិបនាក់ នៅរាយប៉ាយជុំវិញប្រឡាយមួយ នៅជាយព្រលានយន្តហោះ។ សាក្សីបាននិយាយថា មានការផ្ទុះច្រើនលើកនិងការបាញ់កាំភ្លើងនៅទីនោះ។
សម្ព័ន្ធក្រុមរដ្ឋឥស្លាម ISKP (ISIS-K) ក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់របស់ខ្លួន បានកំណត់គោលដៅលើអ្នកបកប្រែនិងអ្នកដែលសហការជាមួយកងទ័ពអាមេរិក។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាសងសឹកចំពោះការវាយប្រហារនៅទីក្រុងកាប៊ុល។ លោកនិយាយថា “យើងនឹងតាមរកអ្នកហើយឲ្យអ្នកសងវិញ ចំពោះអ្វីដែលអ្នកបានធ្វើ។ ខ្ញុំនឹងការពារផលប្រយោជន៍របស់យើង ចំពោះប្រជាជនរបស់យើងដោយគ្រប់វិធានការតាមបញ្ជារបស់ខ្ញុំ”។
កងទ័ពអាមេរិកចំនួន ១៣ នាក់ដែលស្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ គឺជាការបាត់បង់ដ៏អាក្រក់បំផុតក្នុងរយៈពេលត្រឹមមួយថ្ងៃ សម្រាប់កងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានចាប់តាំងពីការវាយប្រហារខែសីហាឆ្នាំ ២០១១ ទៅលើឧទ្ធម្ភាគចក្រ Chinook ដែលបានសម្លាប់យោធាចំនួន ៣០ នាក់។

លោកឧត្តមសេនីយ៍ Frank McKenzie ប្រធានបញ្ជាការកណ្តាលអាមេរិកបាននិយាយថា មេបញ្ជាការអាមេរិកកំពុងប្រុងជើងការខ្ពស់ ចំពោះការវាយប្រហារដែលអាចកើតមានឡើងបន្ថែមទៀត។
លោកនិយាយថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីត្រៀមខ្លួន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ មកស្គាល់ឲ្យច្បាស់ពីក្រុមដែលបំផ្ទុះគ្រាប់បែកអត្តឃាត នៅព្រលានយន្តហោះទីក្រុង កាប៊ុល តើពួកគេជានរណា?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ