Connect with us

ព័ត៌មានអន្ដរជាតិ

Hot News! ផ្ទុះគ្រាប់បែកលើកទី ៤ នៅព្រលានយន្តហោះ ក្រុងកាប៊ុល អ្នកស្លាប់ឡើងដល់ ១០៣ នាក់

បានផុស

នៅ

យ៉ាងហោចណាស់មានការផ្ទុះចំនួន ៤ លើកបានកើតឡើងនៅជិតអាកាសយានដ្ឋានក្រុងកាប៊ុល ចំពេលមានការជម្លៀសក្រុមប្រឹក្សាសន្តិសុខលោកខាងលិចចេញពីប្រទេសអាហ្វហ្គានីស្ថាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០៣ នាក់ ក្នុងនោះជនស៊ីវិលអាហ្វហ្គានីស្ថាន ៩០ នាក់ និងទាហានអាមេរិក ១៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។

ក្រុមភេរវករ ISIS-K បានរាយការណ៍ថាជាអ្នកទទួលខុសត្រូវចំពោះការផ្ទុះនេះ ខណៈប្រទេសជាច្រើនបានថ្កោលទោសការវាយប្រហារនេះ រួមមានរុស្ស៊ី បារាំង ទួរគី និងឥណ្ឌា ជាដើម ។

ការវាយប្រហារនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមតាលីបង់ទទួលបានការគ្រប់គ្រងនៅរដ្ឋធានីអាហ្វហ្គានីស្ថាន ចំពេលមានការដកទ័ពអាមេរិក ។ បន្ទាប់ពីក្ដោបក្ដាប់នេះ ប្រទេសជាច្រើនបានប្រញាប់ប្រញាល់បញ្ជូនពលរដ្ឋ និងបុគ្គលិកការទូតរបស់ខ្លួន ដោយសារស្ថានការណ៍សន្តិសុខមិនច្បាស់លាស់ ។

ប្រទេសមួយចំនួនដូចជាចក្រភពអង់គ្លេស បានសន្យាទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានមួយចំនួន ដើម្បីជួយដល់កងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងអំឡុងសង្គ្រាម ២០ ឆ្នាំកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ព្រលានយន្តហោះ ក្រុងកាប៊ុល រងការបំផ្ទុះគ្រាប់បែកលើកទី ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម