ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានជាថ្មីអំពីគ្រោះថ្នាក់នៃការប្រើថ្នាំ Ivermectin ព្យាបាលអ្នកជំងឺកូវីដ
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) ចេញសេចក្ដីព្រមានដល់វេជ្ជបណ្ឌិតនិងសាធារណជនអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីត Ivermectin ដើម្បីព្យាបាលជំងឺកូវីដ-១៩។

CDC រំឭកដល់គ្រូពេទ្យថា ថ្នាំ Ivermectin មិនអនុញ្ញាតឱ្យប្រើចំពោះអ្នកជំងឺ Covid-19 នោះទេ។ កន្លងមកថ្នាំនេះត្រូវបានគេប្រើដើម្បីព្យាបាលប៉ារ៉ាស៊ីតដូចជា ដង្កូវ និងចៃលើមនុស្ស ហើយវាក៏ត្រូវបានប្រើដោយពេទ្យសត្វសម្រាប់កំចាត់ដង្កូវធំៗនៅលើសត្វពាហនៈផងដែរ។
ក្នុងពេលថ្មីៗនេះ ថ្នាំ Ivermectin ត្រូវបានពលរដ្ឋអាមេរិកមួយចំនួនប្រសិទ្ធនាមវាជា “ ថ្នាំពិសិដ្ឋ” សម្រាប់ព្យាបាលកូវីដ-១៩យ៉ាងស័ក្កិសិទ្ធិ រួចពួកគេនាំគ្នាផ្អើលទិញថ្នាំនេះប្រើព្រោងព្រាតដោយចិត្តឯង។
របាយការណ៍ពី CDC បានឱ្យដឹងថា ចាប់តាំងពីដើមខែកក្កដា មកដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ ការចែកចាយថ្នាំនេះ បានកើនឡើងយ៉ាងឆាប់រហ័សជាង ៨៨,០០០ វេជ្ជបញ្ជារ ដែលវាជាចំនួនប្រើប្រាស់ដ៏ខ្ពស់លើសកាលពីដើមឆ្នាំរហូតដល់ ២៤ដង។

ស្របពេលជាមួយគ្នានេះ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានព្រមានប្រជាជនកុំឱ្យប្រើថ្នាំ Ivermectin ដើម្បីព្យាបាលជំងឺកូវីដ-១៩តទៅទៀត។
FDA រាយការណ៍ថា អ្នកដែលប្រើថ្នាំ Ivermectin មួយចំនួនមានអាការក្អួត ចង្អោរ វិលមុខ ឈឺក្បាល រហូតដល់មួយចំនួនទៀតត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៩ ថ្ងៃ ទើបជាសះស្បើយ។
CDC បញ្ចាក់ថា ក្រុមវេជ្ជបណ្ឌិតធ្លាប់ធ្វើការសាកល្បងព្យាបាលដោយប្រើថ្នាំនេះដែរ ប៉ុន្តែគ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់អំពីប្រសិទ្ធរបស់វាក្នុងការព្យាបាលជំងឺកូវីដ-១៩ឡើយ។ ផ្ទុយទៅវិញ អ្នកវិទ្យាសាស្ត្រពិសោធន៍ឃើញថា បើប្រើក្នុងបរិមាណមិនត្រឹមត្រូវឬលើសកំណត់ អាចបណ្តាលឱ្យមានបញ្ហាក្រពះ ខូចសរសៃប្រសាទ ប្រកាច់ វង្វេងស្មារតី សន្លប់ និងអាចស្លាប់ទៀតផង។
/cloudfront-us-east-1.images.arcpublishing.com/gray/HXDPG3Z3CRAQFAV5Y653KZ5FFM.jpg)
សេចក្តីណែនាំរបស់ CDC បានក្រើនរំឭកដល់សាធារណជនថា មានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះ ទើបជាវិធីសុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការការពារពីការធ្លាក់ខ្លួនឈឺ និងការពារអាការធ្ងន់ធ្ងរ ក៏ដូចជាហានិភ័យស្លាប់ដោយសារកូវីដ-១៩៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN
ចុចអាន៖ ថៃ យកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ ទៅព្យាបាលអ្នកជំងឺកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ