ព័ត៌មានអន្ដរជាតិ
ថៃ នឹងប្រើរូបមន្តចាក់វ៉ាក់សាំង ៥ ផ្សេងគ្នា ដើម្បីពន្លឿនយុទ្ធនាការបង្កើនភាពស៊ាំទូទាំងប្រទេស
ក្រសួងសាធារណការបានបញ្ជាក់ថា ថៃនឹងប្រើរូបមន្តចំនួន ៥ ដំណាក់កាល ដើម្បីចាក់វ៉ាក់សាំងដល់ក្រុមគោលដៅផ្សេងគ្នា ប្រឆាំងនឹងជំងឺកូវីដ ១៩ ស្របពេលមានករណីឆ្លងកើនឡើងខ្លាំង ក្នុងពេល ២៤ ម៉ោងក្នុងប្រទេស។

សម្រាប់ប្រជាជនទូទៅ មនុស្សពេញវ័យដែលមានអាយុលើសពី ១៨ ឆ្នាំ មនុស្សចាស់មានជំងឺរ៉ាំរ៉ៃ និងស្ត្រីមានផ្ទៃពោះជាង ៣ ខែ ត្រូវប្រើរូបមន្ត ២ ។ រូបមន្តចម្បងនឹងត្រូវចាក់ Sinovac បន្ទាប់មកទើបអាចទទួលវ៉ាក់សាំង Astra Zeneca មានគំលាតរយៈពេល ៣ សប្ដាហ៍ដាច់ពីគ្នា។
ដោយឡែកសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Astra Zeneca ដូសដំបូងរបស់ពួកគេរួច ១២ សប្ដាហ៍ នឹងទទួលបានដូសទី ២ នៃវ៉ាក់សាំងដូចគ្នាដដែល។ សម្រាប់កុមារអាយុ ១២-១៨ ឆ្នាំដែលមានស្ថានភាពសុខភាពរ៉ាំរ៉ៃ ហើយស្ត្រីមានផ្ទៃពោះលើសពី ៣ ខែ នឹងទទួលបានវ៉ាក់សាំង Pfizer ចំនួន ២ ដងមានគំលាតដាច់ពីគ្នា ៣ សប្ដាហ៍។
បុគ្គលិកសុខាភិបាលជួរមុខនឹងត្រូវចាក់វ៉ាក់សាំងជាមួយរូបមន្តមួយក្នុងចំណោមរូបមន្តទាំង ៥ ដូចជា៖
១ អ្នកដែលបានចាក់ Sinovac ឬ Sinopharm ចំនួន ២ ដូសនឹងត្រូវចាក់ Astra Zeneca។
២ អ្នកដែលចាក់ Sinovac ឬ Sinopharm ឬ Astra Zeneca មួយដូស នឹងត្រូវចាក់ Pfizer ជា លើកទីពីរបន្ទាប់ពីរយៈពេលដែលកំណត់ក្រោយចាក់លើកដំបូង។
៣ ចំពោះអ្នកចាក់ដូសទីមួយ Sinovac នឹងត្រូវចាក់ Astra Zeneca ជាដូសទី២ក្រោយ ៣ សប្ដាហ៍ដាច់ពីគ្នា (រូបមន្តចាក់វ៉ាក់សាំងលាយ) ។
៤ ចំពោះអ្នកចាក់ Pfizer ចំនួន ២ ដូស ត្រូវមានគំលាតរយៈពេលដាច់ពីគ្នា ៣ សប្ដាហ៍។
៥ ចំណែកអ្នកចាក់ ២ ដូស នៃ Astra Zeneca ត្រូវមានគំលាតរយៈពេលដាច់ពីគ្នា ១២ សប្ដាហ៍។
ក្រសួងសុខាភិបាលថៃក៏បានលើកឡើងថាវ៉ាក់សាំង Pfizer នឹងត្រូវចែកចាយដល់ខេត្តចំនួន ១៣ ដែលស្ថិតនៅក្នុងតំបន់ក្រហមនិងមានការឆ្លងខ្ពស់ផងដែរ។

ការប្រកាសនេះបានធ្វើឡើងស្របពេលប្រទេសថៃមានករណីឆ្លងសរុបនៅថ្ងៃនេះ ១,១៣៩,៥៧១ ករណី
ស្លាប់ ១០.៥៨៧ នាក់ ជាសះស្បើយ៩៤៣.៧៨៤ ករណី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ យកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ ទៅព្យាបាលអ្នកជំងឺកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ