Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស យកលុយ ធ្វើជាលក្ខខណ្ឌដោះដូរជាមួយក្រុម តាលីបង់

បានផុស

នៅ

តាងនាមឲ្យក្រុមប្រទេស G7 នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Boris Johnson បានដាក់សំណើទៅកាន់ក្រុមតាលីបង់ ដោយនិយាយថា ប្រទេសលោកខាងលិចនឹងបញ្ឈប់ការបង្កកមូលនិធិរាប់រយលានផោន ប្រសិនបើក្រុមនេះយល់ព្រមតាមលក្ខខណ្ឌមួយចំនួន។

Despite failing to secure an extension to the August 31 withdrawal deadline, the Prime Minister claimed the G7’s ‘considerable influence’ could help bring the Taliban to heel
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Boris Johnson

ថ្វីបើបរាជ័យក្នុងការយល់ព្រមឲ្យពន្យារពេលជម្លៀសលើសថ្ងៃទី ៣១ ខែសីហាក៏ដោយប៉ុន្តែនាយករដ្ឋមន្ត្រីរូបនេះបានអះអាងថា ឥទ្ធិពលរបស់ក្រុមប្រទេស G7 អាចជួយធ្វើឲ្យក្រុមតាលីបង់ទទួលសំណើនេះបាន។

លោក Johnson ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំបន្ទាន់ G7 កាលពីថ្ងៃទី២៥ខែសីហា បាននិយាយថា មហាអំណាចនានា នឹងអនុញ្ញាតឲ្យមេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថាន អាចទទួលបានមូលនិធិដែលត្រូវបង្កក ប្រសិនបើពួកគេអនុញ្ញាតឲ្យក្មេងស្រីទទួលបានអប់រំ រារាំងប្រទេសមិនឲ្យក្លាយជាកន្លែងបណ្តុះក្រុមភេរវកម្មនិងបង្ក្រាបការជួញដូរ ហេរ៉ូអ៊ីន។

លោកបានបន្ថែមថា លក្ខខណ្ឌលេខមួយរបស់ G7 គឺជា “ការឆ្លងកាត់ប្រកបដោយសុវត្ថិភាព” សម្រាប់អ្នកដែលចង់ចាកចេញនៅចុងខែនេះ នៅពេលកងទ័ពលោកខាងលិចដកចេញ។

យ៉ាងណាក្តី វិមាន Downing Street និយាយថា វាឆាប់ពេក ក្នុងការនិយាយថាតើថវិកាប៉ុន្មានអាចត្រូវបានពង្រីកនិង ត្រូវចំណាយទៅលើអ្វី។ ប៉ុន្តែសេចក្តីថ្លែងការណ៍ពីមេដឹកនាំ G7 ទាំងអស់ បានលើកឡើងថា ថវិកាទាំងនោះនឹងរួមបញ្ចូលជំនួយមនុស្សធម៌។

មានសេចក្តីរាយការណ៍កាលពីដើមខែនេះថា មូលនិធិរូបិយវត្ថុអន្ដរជាតិ បានរារាំងអាហ្វហ្គានីស្ថាន ពីការទទួលបានទុនបម្រុងចំនួន ៣៣០លានផោន។ ថ្វីបើមានការទាមទារពីប្រទេសលោកខាងលិចក៏ដោយ ក៏អ្នកនាំពាក្យតាលីបង់បាននិយាយថា ស្ត្រីដែលធ្វើការ ត្រូវតែនៅផ្ទះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។

លោក Johnson លើកឡើងថា “ថ្ងៃនេះ G7 បានយល់ព្រមលើផែនទីបង្ហាញផ្លូវ សម្រាប់ការចូលរួមនាពេលអនាគតជាមួយក្រុមតាលីបង់។ ប្រសិនបើមូលនិធិដ៏ធំទាំងនោះ នឹងមិនត្រូវបានបង្កកសម្រាប់ប្រើប្រាស់ដោយរដ្ឋាភិបាលនិងប្រជាជនអាហ្វហ្គានីស្ថានទេនោះ អ្វីដែលយើងកំពុងនិយាយគឺ អាហ្វហ្គានីស្ថាន មិនអាចវិលត្រឡប់ទៅរកកន្លែងបង្កភេរវកម្ម អាហ្វហ្គានីស្ថានមិនអាចក្លាយជារដ្ឋផ្តាច់ការទេ ហើយក្មេងស្រីត្រូវទទួលការអប់រំរហូតដល់អាយុ១៨ឆ្នាំ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ផ្ទុះគ្រាប់បែកលើកទី ៤ នៅព្រលានយន្តហោះ ក្រុងកាប៊ុល អ្នកស្លាប់ឡើងដល់ ១០៣ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ វិនាទី មុន

ខេត្ត​ស្វាយរៀង​ មាន​សណ្ឋាគារ​បើក​ដំណើរការ ៣៨ កន្លែង ប្រមូល​ផ្តុំ​ភាគច្រើន​នៅ​ក្រុង​ស្វាយរៀង​ និង​ក្រុង​បាវិត

ព័ត៌មានជាតិ៥ នាទីutes មុន

សមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ ប្រកាស​តែងតាំងលោក ឆាន់ប៊ុន ម៉ាន់ ជាប្រធានក្នុងអាណត្តិទី៨

ព័ត៌មានជាតិ១៧ នាទីutes មុន

ខេត្តកំពតប្រមូលទិន្នផលស្វាយកែវរមៀតបានជាង ១០ ម៉ឺនតោនក្នុងឆ្នាំ២០២៤

វប្បធម៌ ជំនឿ២១ នាទីutes មុន

បុរាណ​ថា​ រៀប​៣​យ៉ាងក្នុងផ្ទះពេលឆ្នាំចិន​ ទាក់ទាញលុយហូរចូលពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

Pelosi ថា ត្រាំ ​​​មើល​ស្រាល​ប្រព័ន្ធ​យុត្តិធម៌​ ដោយ​ការ​លើក​លែង​អ្នកទោស​បង្កហិង្សា​

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម