Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ បញ្ជាក់ច្បាស់ៗពីស្ថានភាពក្រុមខ្លួនក្នុងការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះក្រុងកាប៊ុល

បានផុស

នៅ

អ្នកនាំពាក្យរបស់ក្រុមតាលីបង់លោក Zabihullah Mujahid បានប្រាប់ BBC ថា គ្មានសមាជិកក្រុមតាលីបង់ណាមួយស្លាប់ ឬរងរបួសឡើយនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ក្បែរព្រលានយន្តហោះក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “ក្រុមតាលីបង់មិនមានអ្នករងរបួស ឬស្លាប់នោះទេ ក្នុងហេតុការណ៍ដែលបានកើតឡើងនៅក្នុងតំបន់មួយគ្រប់គ្រងដោយកងកម្លាំងអាមេរិក” ។

លោក Mujahid បញ្ជាក់ថា “នេះគឺផ្ទុយស្រឡះពីរបាយការណ៍មុន ខណៈសារព័ត៌មាន REUTERS បានរាយការណ៍ថា យ៉ាងហោចណាស់សមាជិកតាលីបង់ចំនួន ២៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក ២ លើកដំបូង” ។

ក្រោយមកមានការផ្ទុះលើកទី ៣ និងលើកទី ៤ បានបន្លឺឡើងនៅជិតអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai របស់អាហ្វហ្គានីស្ថាន ពោលប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះ ២ លើកបានឆក់យកជីវិតជនជាតិអាហ្វហ្គានីស្ថាន និងកងទ័ពអាមេរិករាប់សិបនាក់ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០៣ នាក់ ក្នុងនោះជនស៊ីវិលអាហ្វហ្គានីស្ថាន ៩០ នាក់ និងទាហានអាមេរិក ១៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ នាយករដ្ឋមន្ត្រីអង់គ្លេស យកលុយ ធ្វើជាលក្ខខណ្ឌដោះដូរជាមួយក្រុម តាលីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម