Connect with us

ព័ត៌មានអន្ដរជាតិ

ព្រលានយន្តហោះ ក្រុងកាប៊ុល នឹងលែងប្រើសម្រាប់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ក្រោយការវាយប្រហារភេរវកម្ម

បានផុស

នៅ

លោក Rick Brennan ប្រធានសង្គ្រោះបន្ទាន់ប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា អាកាសយានដ្ឋានទីក្រុងកាប៊ុលនឹងមិនអាចប្រើសម្រាប់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ យ៉ាងហោចណាស់ ១ សប្តាហ៍ បន្ទាប់ពីការវាយប្រហារភេរវកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា អង្គការអន្តរជាតិកំពុងពិចារណាពីលទ្ធភាពនៃការប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិនៅទីក្រុង Mazar-i-Sharif ជំនួសវិញ ។

លោក Brennan បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា “ដោយសារបញ្ហាសន្តិសុខ និងបញ្ហាផ្សេងទៀត វានឹងមិនក្លាយជាជម្រើសសម្រាប់ការផ្ដល់ជំនួយណាមួយនោះទេ ពោលយ៉ាងហោចណាស់ ១ សប្តាហ៍” ។

ទន្ទឹមនោះ មន្រ្តីអង្គការសុខភាពពិភពលោកបានបន្ថែមថា អាកាសយានដ្ឋាន Mazar-i-Sharif គឺជាជម្រើសមួយ ដែលបច្ចុប្បន្នកំពុងត្រូវបានពិចារណា ។

យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា បច្ចុប្បន្នមានជនបរទេសប្រហែល ១០០ នាក់ និងបុគ្គលិកក្នុងស្រុកចំនួន ៣ ពាន់នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ទ័ពព្រំដែន ប៉ាគីស្ថាន បាញ់សម្លាប់ពលរដ្ឋ អាហ្វហ្គានីស្ថាន ដែលព្យាយាមរត់គេចចេញពីប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម