Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ លួងលោមបុគ្គលិកសុខាភិបាលជាស្ត្រីវិលត្រឡប់មកធ្វើការវិញ ហើយធានាមិនបង្កការរំខានណាមួយឡើយ

បានផុស

នៅ

ក្រុមតាលីបង់កាលពីថ្ងៃសុក្របានលួងលោមឲ្យបុគ្គលិកសុខាភិបាលជាស្ត្រីនៅអាហ្វហ្គានីស្ថាន វិលត្រឡប់មកធ្វើការវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានសរសេរលើបណ្ដាញ Twitter ថា “ក្រសួងសុខាភិបាលសាធារណៈនៃរដ្ឋឥស្លាម (ឈ្មោះតាលីបង់សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន) ជូនដំណឹងដល់បុគ្គលិកស្ត្រីថា ពួកគេគួរតែត្រឡប់មកបំពេញភារកិច្ចរបស់ខ្លួនជាប្រចាំនៅតាមមជ្ឈមណ្ឌល និងខេត្តឡើងវិញ ។ រដ្ឋឥស្លាមមួយនេះនឹងមិនបង្កឧបសគ្គដល់ការងាររបស់ពួកគេឡើយ” ។

នៅថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានបញ្ចប់ការកាន់កាប់របស់អាហ្វហ្គានីស្ថាន ដោយវាយលុកចូលដល់ទីក្រុងកាប៊ុល ហើយធ្វើឲ្យសិទ្ធិស្ត្រីស្ថិតក្រោមក្រុមតាលីបង់នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ ។

ទន្ទឹមនោះកាលពីដើមខែសីហា ចលនានេះបាននិយាយថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឲ្យសិក្សា និងធ្វើការក៏ដូចជាចូលរួមក្នុងសកម្មភាពរបស់រដ្ឋាភិបាល ។ កាលពីថ្ងៃអង្គារតាលីបង់បាននិយាយថា មន្រ្តីរដ្ឋជាស្ត្រីនឹងអាចបន្តការងាររបស់ពួកគេឡើងវិញ បន្ទាប់ពីច្បាប់ចាំបាច់ត្រូវបានអនុវត្ត ។

ទោះយ៉ាងណាយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ និងប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ចលនានេះបានហាមឃាត់ស្ត្រីនៅផ្នែកខ្លះនៃប្រទេសអាហ្វហ្គានីស្ថាន មិនឲ្យធ្វើការ ឬចាកចេញពីផ្ទះរបស់ពួកគេដោយគ្មានសាច់ញាតិជាបុរសឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ទ័ពព្រំដែន ប៉ាគីស្ថាន បាញ់សម្លាប់ពលរដ្ឋ អាហ្វហ្គានីស្ថាន ដែលព្យាយាមរត់គេចចេញពីប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម